
អំពើបាបដែលលាក់កំបាំង
ដោយCindy Hesskasper
May 31, 2013
លោកឆាលក៏បន្ថយល្បឿនដើម្បីឈប់ ដោយសារតែមានរថយន្តបុកពីក្រោយរថយន្តបណ្តាលអោយទៅបុករថយន្តនៅពីមុខគាត់ ។ សម្លេងស្រែកឈឺចាប់ និងការប៉ះទង្គិចបង្ហាញថាមានរថយន្តបុកពីក្រោយគាត់ទៀត។ ខណៈពេលលោកឆាលអង្គុយនៅស្ងៀម គាត់សង្កេតឃើញថា រថយន្តនៅពីក្រោយគាត់បង្កអោយមានគ្រោះថ្នាក់នេះ។ រថយន្តបង្កគ្រោះថ្នាក់សង្ឃឹមថារត់រួចពីដៃប៉ូលិស តែបែរជាភ្លេចថាគាត់មានបន្សល់ទុកអ្វីមួយជាភ័ស្តុតាង។ ពេលប៉ូលិសមកដល់ គាត់បានរើសស្លាកលេខរថយន្តបុកហើយរត់ទៅបាត់នោះ ដោយប្រាប់ទៅលោកឆាលថា៖ «មានគេចាំគាត់ពេលទៅដល់ផ្ទះ។ អ្នកបុកគេរត់មិនរួចឡើយ»។ បទគម្ពីរចែងថា៖ «...ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់» (ជនគណនា៣២:២៣)។ បុរសដែលបង្កហេតុត្រូវគេរកឃើញ។ ជូនកាលយើងអាចលាក់អំពើបាបរបស់យើងពីមនុស្សនៅជុំវិញយើង តែគ្មានអ្វីលាក់កំបាំងពីព្រះនេត្រព្រះជាម្ចាស់បានឡើយ(ហេព្រើរ ៤:១៣)។ ទ្រង់ជ្រាបពីបរាជ័យ គំនិត និងទឹកចិត្តយើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា៖ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបអោយយើង ហើយនឹងសំអាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នកត្រូវលន់តួបាប កុំលាក់អំពើបាបរវាងអ្នកនិងព្រះជាម្ចាស់ឡើយ (ខ៦-៧) ។ Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
«ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្តីចំកួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ»ទំនុកដំកើង ៦៩:៥