
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក
ដោយDennis Fisher
June 12, 2013
បំពង់បង្ហូរឧស្ម័នត្រនអាឡាស្កា លាតសន្ធឹងប្រវែង៨០០ម៉ាយ កាត់តាមរដ្ឋអាឡាស្កា ហើយដោយសារតែគេសង់វា កាត់តាមតំបន់មានរញ្ជួយដី វិស្វករត្រូវតែប្រាកដថា បំពង់នេះអាចទប់ទល់នឹងការរញ្ជួយបាន។ ពួកគេត្រូវសង់បណ្តាញរំអិលថេឡុនដើម្បីកាត់បន្ថយរំញ័រ ពេលមានការរញ្ជួយនៅក្រោមបំពង់។ វិស្វករសប្បាយចិត្តណាស់ ពេលធ្វើការសាកល្បងលើកទីមួយបានជោគជ័យ។ កាលពីឆ្នាំ២០០២ មានការរញ្ជួយដីធំមួយកើតឡើង បណ្តាលអោយស្រទាប់ដីញែក១៨ហ្វ៊ីត។ ពេលនោះបណ្តាញរំអិលធ្វើចលនាយឺតៗ សម្របតាមការរញ្ជួយ ដោយមិនបណ្តាលអោយមានការខូចខាតដល់បំពង់ឡើយ។ ចំនុចពិសេសរបស់វា គឺការបត់បែន។ បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នកជឿដែលនាំទៅរកស្ថានសួគ៌ បានសង់គ្រឹះយ៉ាងមាំនៅលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ បើយើងចេះបត់បែនតាមរបៀបដែលព្រះជាម្ចាស់ធ្វើការ យើងអាចឆ្លងកាត់បញ្ហាបាន។ នៅពេលមានវិបត្តិកើតឡើង យើងយល់ច្រឡំដោយផ្លាស់ប្តូរពីការទុកចិត្តលើព្រះជាម្ចាស់ មកមើលកាលៈទេសៈឈឺចាប់វិញ ។ យើងគួរតែអធិស្ឋានបែបនេះវិញ៖ «ព្រះអង្គអើយ ខ្ញុំមិនយល់សោះថាតើហេតុអ្វីបានជាមានការឈឺចាប់កើតឡើង ចំពោះរូបខ្ញុំ តែខ្ញុំទុកចិត្តថា ទ្រង់អាចរំដោះខ្ញុំចេញពីបញ្ហាបាន ទោះជាបញ្ហានៅជុំជិតខ្ញុំក៏ដោយ»។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានសរសេរថា៖ «ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់...ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ»(ទំនុកដំកើង ៥៧:១)។ ពេលផែនដីរំកិលនៅក្រោមយើង ចូរយើងចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែចូរទុកចិត្តលើសេចក្តីស្រឡាញ់ និងការថែទាំដែលគ្មានការប្រែប្រួលរបស់ព្រះជាម្ចាស់វិញ Dennis Fisher ។
បទគម្ពីរប្រចាំថ្ងៃ
«...ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់ អើទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់»។ ទំនុកដំកើង ៥៧:១