
ផ្តោតការយកចិត្តទុកដាក់
ដោយBill Crowder
June 17, 2013
ខ្ញុំចូលចិត្តលែងវាយកូនហ្គោល ដូច្នេះ យូរៗម្តង ខ្ញុំមើលវីដេអូគេបង្រៀនពីរបៀបលេង។ ទោះជាយ៉ាងក៏ដោយ មានវីដេអូមួយ ពេលមើលទៅខ្ញុំអត់សប្បាយចិត្តសោះ លោកគ្រូបង្រៀនបង្ហាញពីរបៀបវាយដែលមាន៨ចំនុច និងមានចំនុចតូចៗផេ្សងទៀត។ គេបង្រៀនច្រើនពេកហើយ។ ទោះជាខ្ញុំមិនមែនជាអ្នកលេងល្អក៏ដោយ តែក្រោយពេលលេងច្រើនឆ្នាំមកខ្ញុំដឹងថា៖ មុនពេលអ្នកវាយ បើអ្នកគិតច្រើនពេក អ្នកទំនងជាវាយមិនសូវចំគោលដៅល្អទេ។ អ្នកត្រូវតែបង្រួមគំនិតអោយតូច ហើយវាយអោយចំគោលដៅចង់បាន ដោយសម្លឹងមើលកូនបាល់។ គ្រូបង្វឹកភាគច្រើនវាយចំគោលដៅបានល្អ។ នៅក្នុងកីឡាវាយកូនហ្គោល និងជីវិតយើង យើងត្រូវផ្តោតលើអ្វីដែលសំខាន់ជាងគេ។ នៅក្នុងគម្ពីរភីលីពជំពូក៣ លោកប៉ូលពិព៌ណនាពីរបៀបយើងទាក់ទងជាមួយគ្រិស្តបរិស័ទ។ យើងគួរផ្តោតលើអ្វីដែលសំខាន់ជាងរឿងកំប៉ិកកំប៉ុក។ លោកប៉ូលមានប្រសាសន៍ថា៖ «តែមានសេចក្តីមួយនេះគឺថា ខ្ញុំបំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទីដើម្បីអោយបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ»។(ភីលីព ៣:១៣-១៤)។ «មានសេចក្តីតែមួយ»។ នៅក្នុងពិភពលោកពេញដោយការអាក្រក់នេះ ជាការសំខាន់ណាស់សម្រាប់កូនព្រះអង្គគ្រប់រូបផ្តោតការយកចិត្តទុកដាក់ ហើយគ្មានអ្វីដែលយើងគួរយកចិត្តទុកដាក់ជាងព្រះយេស៊ូគ្រិស្តនោះឡើយ។ តើទ្រង់សំខាន់សម្រាប់អ្នកដែរឬទេ? Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
«...ខ្ញុំបំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីអោយបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ» ភីលីព ៣:១៣-១៤