
កត្តាដែលធ្វើឲ្យភ័យខ្លាច
ដោយJoe Stowell
July 18, 2013
ប្រសិនបើអ្នកជាអ្នកគាំទ្រហ្សែកស្ពៀរ(Shakespeare) អ្នកដឹងថា តួឯករបស់គាត់តែងតែមានគុណវិបត្តិដែលធ្ងន់ធ្ងរ។ វាធ្វើឱ្យរឿងល្អមើល ហើយបង្រៀននូវមេរៀនសំខាន់ខ្លះ។ ដូចគ្នាវាពិតសំរាប់វិរបុរសក្នុងគម្ពីរ អាប្រាហាំ។ គុណវិបត្តិរបស់គាត់? ការភ័យខ្លាច។ ពីរដងដែលអាប្រាហាំបង្អោនទៅតាមការភ័យខ្លាចថា អ្នកគ្រប់គ្រងនឹងសំលាប់កាត់ហើយយកប្រពន្ធគាត់(លោកុប្បបត្តិ១២:១១-២០ ២០:២-១៣)។ ការភ័យខ្លាច ព្រោះជីវិតគាត់ គាត់បានបញ្ឆោតទាំងផារ៉ោន និងស្តេចអាប៊ីម៉ាលេក ដោយនិយាយថា “នាងជាប្អូនស្រីខ្ញុំ” ក្នុងការស្វាគមន៍សំខាន់ឱ្យស្តេចយកនាងសារ៉ាចូលក្នុងទីកន្លែងស្នំ(២០:២)។ ដោយការខ្លាចកំណត់សកម្មភាព គាត់បានដាក់ខ្លួនផ្សងគ្រោះថ្នាក់ពីផែនការព្រះ ដែលថា តាមរយៈគាត់ និងសារ៉ា នឹងមានជាតិសាសន៍ដ៏ធំកើតមាន(១២:១-៣)។ ប៉ុន្តែ មុនយើងវិនិច្ឆ័យអាប្រាហាំ យើងគួរសួរខ្លួនយើងសំណួរខ្លះ។ ពេលខ្លាចបាត់បង់ការងារ តើយើងសំរបតាមភាពសុចរិតយើងទេ? ដោយខ្លាចគេឃើញរស់បែបចាស់ តើយើងនឹងដាក់តំលៃយើងចោលចេញទេ? ដោយខ្លាចគេចំអក ឬយល់ច្រឡំ តើយើងនឹងព្រងើយការផ្សាយដំណឹងល្អ និងធ្វើឱ្យភាពអស់កល្បរបស់អ្នកនោះ មានគ្រោះថ្នាក់? មានតែការមួយដែលយកឈ្នះការភ័យខ្លាចយើង គឺជំនឿដែលតស៊ូក្នុងព្រះវត្តមាន ការការពារ អំណាច និងការសន្យា ព្រះជាម្ចាស់។ បើការភ័យខ្លាច យើងធ្វើឱ្យផែនការព្រះសំរាប់យើងមានភាពគ្រោះថ្នាក់ ចូរចងចាំថា ទ្រង់នឹងមិនដែលសុំអ្នកដែលទ្រង់មិនអាចបញ្ចប់បាននោះទេ ទោះបីវាទាមទារអន្តរាគមន៍អស្ចារ្យពីខាងទ្រង់ក៏ដោយ។ —Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្តីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោលដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ។ -លោកុប្បតិ្ត ២០:១១