
ចូរចេះទប់មាត់
ដោយDavid Cegner
November 2, 2013
ខ្ញុំ កំពុងដើរកាត់តាមស្ថានីយ៍រថភ្លើងក្នុងក្រុងមីង ប្រទេសបេឡារូសជាមួយមិត្តសំឡាញ់ខ្ញុំ ឈ្មោះយូលីយ៉ា និងកូនស្រីនាងឈ្មោះអាណាស្តាស៊ី។ ភ្លាមនោះស្រាប់ តែខ្ញុំអោនមុខចុះដល់ដី។ ខ្ញុំមិនចាំអីទាំងអស់ ខ្ញុំគ្រាន់តែចាំថា មាត់ខ្ញុំមានប្រឡាក់ខ្សាច់ គ្រួស និងដី។ ខ្ញុំខំខ្វេះវាចេញពីមាត់ខ្ញុំតែមិនស្រួលនោះទេ។ ខ្ញុំអាម៉ាសណាស់ពេលមានដីចូលមាត់បែបនេះ។ តែបទគម្ពីរបង្រៀនយើងថា ជាការប្រសើរយើងគួរប្រយ័ត្នពាក្យចេញពីមាត់យើងវិញ។ គម្ពីរសុភាសិតជំពូក១៥ ចែងថា៖ «មាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តី ចំកួតវិញ» (ខ២)។ ពាក្យបង្ហូរចេញ មានន័យថា ផ្ទុះជាកំហឹង ការចោទប្រកាន់ និងពាក្យមើលងាយទាំងឡាយណា ដែលបណ្តាលអោយឈឺចាប់មួយជីវិត។ សាវ័កប៉ូលនិយាយយ៉ាងដូច្នេះថា៖ «មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ»(អេភេសូរ ៤:២៩)។ លោកប៉ុលមានប្រសាសន៍ទៀតថា៖ «ចូរដោះសេចក្តីចំកួតចេញ ហើយនោះត្រូវនិយាយសេចក្តីពិត» (ខ.២៥)។ បន្ទាប់មកលោកលើកទឹកចិត្តយើងថា៖ «ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ចេញពីពួកអ្នករាល់គ្នាទៅ» (ខ.៣១)។ ពាក្យសម្តីចេញពីមាត់អ្នករាល់គ្នា គួរតែជាពាក្យសច្ចៈ និងស្អាងគ្នាទៅវិញទៅមក។ យើងត្រូវប្រយ័ត្នពាក្យសម្តីចេញពីមាត់ ត្រូវនិយាយពាក្យត្រឹមត្រូវវិញ។ ដើម្បីលើកព្រះកិត្តិយសថ្វាយព្រះអម្ចាស់ ចូររក្សាពាក្យចេញពីមាត់ឲ្យបានត្រឹមត្រូវ។-Dave Egner
បទគម្ពីរប្រចាំថ្ងៃ
«អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះ ស្តាប់តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តីចំកួតវិញ» សុភាសិត ១៥:២