
គ្រោងការមួយប៉ុណ្ណោះ
ដោយDennis Fisher
December 7, 2013
ក្នុងភាពលាតសន្ឋឹងចុះមកនៃសិរីរុងរឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយប្រាប់ពីរឿងរបស់ស្ត្រីម្នាក់ដែលបានកើតកូនប្រុស ខណៈពេលជាប់ឃុំក្នុងគុកងងឹត។ តាំងពីកើតមកក្មេងប្រុសនេះ មិនដែលចេញទៅក្រៅឃើញពិភពលោកនេះទេ ម្តាយរបស់គាត់បានព្យាយាមរៀបរាប់ពីលោកីយនេះ ដោយប្រើខ្មៅដៃគូសរូបប៉ុណ្ណោះ។ ក្រោយមក ពេលដែលគាត់ និងម្តាយរបស់គាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ពីពន្ឋនាគាមក រូបគ្រោងធម្មតាជាច្រើនត្រូវបានជំនួស ដោយរូបភាពពិតប្រាកដរបស់លោកីយដ៏ស្រស់ស្អាត។ ក្នុងន័យស្រដៀងគ្នានេះដែរ បានរំឮកពីរូបភាព ដែលព្រះគម្ពីរបានប្រាប់យើងពីស្ថានសួគ៌ មានថ្ងៃមួយរូបភាពនេះនឹងត្រូវជំនួសដោយសេចក្តីអំណរ និងមានពិសោ ធន៍ដោយផ្ទាល់ទៀតផង។ លោកប៉ូលបានយល់ថា ស្ថានសួគ៌ដែលជាការដឹងដោយវិញ្ញាណនោះ ដល់ពេលកំណត់ថ្ងៃណាមួយយើងនឹងទៅនៅចំពោះព្រះវត្តមានរបស់ព្រះយេស៊ូវ “ឥឡូវនេះយើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ (១កូរិនថូស 13:12)។ សូម្បីយ៉ាងនោះ លោកនៅមានទំនុកចិត្តពីសិរីរុងរឿងនាពេលអនាគតបានប្រទានមកគាត់ជាកម្លាំង ក្នុងចំណោមការល្បងលទាំងឡាយ “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្តែងមកឱ្យ យើងរាល់គ្នាឃើញនោះទេ”(រ៉ូម 8:18)។ គំនិតពីសិរីល្អនៃស្ថានសួគ៌របស់យើង នៅនាបច្ចុប្បន្ននេះ គឺគ្រាន់តែជាគ្រោងការសាមញ្ញមួយប៉ុណ្ណោះ។ យើងអាចមានទំនុកចិត្តទាំងស្រុង លើការប្រកាស់របស់ព្រះយេស៊ូវថា ទ្រង់ទៅរៀបកន្លែងឱ្យយើងរាល់គ្នា(យ៉ូហាន 14:1-3)។ ការល្អមិនទាន់មកដល់នៅឡើយ! _Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ឥឡូវនេះយើងមើលឃើញ បែប ស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខ ទល់នឹងមុខ ឥឡូវនេះខ្ញុំស្គាល់មិន ទាន់អស់ តែនៅវេលានោះ ខ្ញុំនឹង ស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ។-១កូរិនថូស ១៣:១២