
ការកើនឡើងនូវភាពប្រទូសរាយ
ដោយBill Crowder
December 11, 2013
ការធ្វើដំណើរថ្មីៗនេះ មានអ្នកបំរើការតាមយន្តហោះម្នាក់បានសួរខ្ញុំថា ខ្ញុំធ្វើដំណើរតាមជើងយន្តហោះជាញឹកញាប់ទេ។ ពេលនោះខ្ញុំបានឆ្លើយថា ខ្ញុំបានធ្វើដំណើរជាញឹកញាប់មែន ហើយគាត់បានសួរទៀតថា“ក្នុងខែថ្មីៗនេះ តើលោកចាប់អារម្មណ៍ថា នៅលើយន្តហោះជាច្រើនមានមនុស្សចេះតែរករឿងឈ្លោះ និងឈ្លានពានលើអ្នកដទៃ កាន់តែកើនឡើងៗដែរឬទេ?” ខ្ញុំក៏បានយល់ព្រមជាមួយនឹងគាត់ពីរឿងនេះផងដែរ។ ពួកយើងក៏បានបន្តជជែកគ្នាពីអ្វីខ្លះដែលអាចជួយដោះស្រាយរឿងហេតុដែលបានកើតឡើងនេះបាន។ មានកត្តាជាច្រើនដូចជា បង្កើនកំលាំងសន្តិសុខ តម្លើងថ្លៃជាងនេះ បន្ថែមសេវាកម្មបំរើពីបីមុខទៀត និងបង្កើតការអាក់អន់ចិត្តពេលធ្វើដំណើរ។ ជាក់ ស្តែងណាស់ ការសន្ទនារបស់ពួកយើង ត្រូវបានអ្នកធ្វើដំណើរម្នាក់បានកាត់ផ្តាច់ ដោយសារគាត់ប្រកែកមិនព្រមអង្គុយកៅអីរបស់ខ្លួនដែលបានកំណត់រួច ពីព្រោះគាត់ចូល ចិត្តអង្គុយកន្លែងរបស់អ្នកដទៃជាការប្រសើរជាង! នៅពេលយើងរាល់គ្នា ជួយប្រទះនូវកំហឹង ហើយនិងការរករឿងប្រទូស នោះអ្នកដើរតាមព្រះយេស៊ូវត្រូវខំឱ្យក្លាយជាអ្នកសន្តិភាព។ លោកប៉ូលបានសរសេរសំបុត្រទៅឱ្យពួកជំនុំនៅក្នុងទីក្រុងរ៉ូម ដោយការជំរុញលើកទឹកចិត្តពីការនេះថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន” (រ៉ូម 12:18)។ តើវាមានអត្ថន័យយ៉ាងដូចម្តេច? ចំពោះរឿងមួយនេះ វាមានអត្ថន័យថា យើងគ្រប់រូបត្រូវតែចេះគ្រប់គ្រងនូវអ្វីដែលយើងអាចគ្រប់គ្រងបាន ។ យើងមិនអាចគ្រប់គ្រងនូវអាកប្បកិរិយារបស់អ្នកដទៃបានឡើយ ប៉ុន្តែយើងចេះគ្រប់គ្រងនូវការតបតរបស់យើងបាន។ នៅពេលណាយើងជួបប្រទះនូវកំហឹង ឬអកប្បកិរិយាសន្សំរឿងដែលបានកើតមាននៅជុំវិញយើង នោះយើងអាចបង្ហាញចេញនូវចិត្តមេត្រីភាព ដោយការឆ្លើយតបយ៉ាងគួរសមជាមួយនិងកិរិយាមាយាទសន្សំសុខ។ ក្នុងន័យបែបនេះ យើងនឹងបង្ហាញឱ្យឃើញនូវឥរិយាបថរបស់ព្រះអង្គសង្គ្រោះរបស់យើង ក្នុងពិភពលោកដែលពោពេញទៅដោយការប្រទូសរាយយ៉ាងជោរជន់ ។ –Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំ នៅជាមេត្រីនឹងមនុស្សទាំង អស់ចុះ បើសិនជាបាន។-រ៉ូម(Romans)12:18