
ទ និងបង្អួច
ដោយJennifer Benson Schuldt
January 24, 2014
ពេលដែលយើងចេញខាងក្រៅផ្ទះ ដើម្បីបើកបររថយន្តជាគ្រួសារ ខ្ញុំមានការចាប់អារម្មណ៍ ចំពោះផ្លាកសញ្ញាពណ៌ស ដែលមានចារជាអក្សរពណ៌ក្រហមយ៉ាងច្បាស់ថា: “មានលក់ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាកសញ្ញានោះនៅថ្មីនៅឡើយ ប៉ុន្តែ ខ្ញុំខ្លាចផ្ទះ និង ជង្រុកនៅខាងក្រោយផ្លាកនោះ ដួលរលំនៅពេលណាមួយ។ ថ្នាំដែលគេបានលាបពីលើជញ្ជាំងផ្ទះនោះកំពុងរបក ហើយបង្អួចក៏មានស្នាមប្រះទៀត ហើយផ្ទះនេះគ្មានទទេ! មនុស្សជាច្រើនបាន “ផ្សាយដំណឹងល្អ” ថ្វាយព្រះយេស៊ូវ ប៉ុន្តែ ផ្ទះខាងវិញ្ញាណរបស់យើង កំពុងស្ថិតក្នុង ស្ថានភាពទ្រុឌទ្រោម។ យើងប្រហែលជាបានទៅព្រះវិហារ និយាយ“ភាសាគ្រីស្ទបរិស័ទ” ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ យ៉ាងសុភាព។ ប៉ុន្តែ ពេលដែលការប្រព្រឹត្តរបស់យើង មិនស្របនឹងចិត្តរបស់យើង នោះអាកប្បកិរិយ៉ាដ៏ប្រសើរបំផុតរបស់យើង គឺគ្រាន់តែជាការសម្តែង ឲ្យគេយល់ថាខ្លួនមានជំនឿរឹងមាំប៉ុណ្ណោះ។ ពេលដែលព្រះយេស៊ូវប្រឈមមុខដាក់ពួកផារិស៊ី ទ្រង់បានមានបន្ទូលថា “អ្នករាល់គ្នា … ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តី កំពុត និងសេចក្តីទទឹងច្បាប់ទទេ”(ម៉ាថាយ ២៣:២៨)។ ចំពោះអ្នកដើរតាមព្រះយេស៊ូវ ទ្រង់មានព្រះរាជសារខុសពីនេះ តែក៏ជាការមានបន្ទូលផ្ទាល់ផងដែរថា “កុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ”(៦:១៦)។ ព្រះគម្ពីរបានលើកទឹកចិត្តយើងឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្បកិរិយ៉ាខាងក្នុងនេះ គួរតែបង្ហូរចេញមកខាងក្រៅ តាមរយៈពាក្យសម្តី និងការប្រព្រឹត្តរបស់យើង(លូកា ៦:៤៥)។ ចូរពិចារណាអំពីស្ថានភាពនៃផ្ទះខាងវិញ្ញាណរបស់អ្នក នៅថ្ងៃនេះ។ បើអ្នកដទៃសម្លឹងមើលហួសពីការប្រព្រឹត្តល្អ នៅផ្នែកខាងក្រៅរបស់យើង តើពួកគេនឹងមើលឃើញចិត្តស្មោះត្រង់របស់យើងឬទេ?-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់។-១ធីម៉ូថេ ១:៥