
មនុស្សសាមញ្ច
ដោយAnne Cetas
February 21, 2014
លោកស្ទីវ គ្រាន់តែជាមនុស្សដ៏សាមញ្ចម្នាក់ប៉ុណ្ណោះ។ គាត់បានធ្វើការបម្រើព្រះ យ៉ាងស្ងាត់ស្ងៀម នៅក្នុងព្រះវិហា ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីច្រើនឆ្នាំកន្លងទៅ។ គាត់បានជួយរៀបចំពិធីបុណ្យលៀងព្រះអម្ចាស់ ជួយកើបព្រឹលចេញពីផ្លូវដើររបស់ព្រះវិហារ ក្នុងរដូវរងា ហើយកាត់ស្មៅនៅក្នុងរដូវក្តៅ។ គាត់បានចំណាយពេលជាមួយក្មេងជំទង់ប្រុសៗ ដែលកំព្រាឪពុក។ ជាញឹកញាប់ ខ្ញុំបានស្តាប់គាត់និយាយប្រាប់គេក្នុងព្រះវិហារ តាមរបៀបស្ងាត់ស្ងៀមរបស់ខ្លួន ដើម្បីឲ្យគេបានដឹងថា ព្រះអម្ចាស់ល្អយ៉ាងណា ចំពោះគាត់។ ក្នុងពេលប្រជុំគ្នាអធិស្ឋាន គាត់មិនបាននិយាយអ្វីច្រើន អំពីខ្លួនគាត់ទេ តែគាត់បានសុំឲ្យយើងអធិស្ឋានឲ្យអ្នកដែលគាត់បានប្រាប់ អំពីការអត់ទោសបាប និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ។ ខគម្ពីរមួយ នៅក្នុងព្រះគម្ពីរយ៉ូហានជំពូក១០ ដែល បានចែងអំពីលោកយ៉ូហាន បាទីស្ទ បានធ្វើឲ្យខ្ញុំគិតអំពីលោកស្ទីវ។ បណ្តាជនបាននិយាយថា “លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ(គឺអំពីព្រះយេស៊ូវ) នោះសុទ្ធតែពិតទាំងអស់”(ខ.៤១)។ លោកយ៉ូហានមិនបានធ្វើការអស្ចារ្យ ដូចព្រះយេស៊ូវទេ។ គាត់មិនបាននិយាយអំពីខ្លួនគាត់ទេ តែគាត់បានមក “សម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រ យោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់”(១:៧)។ គាត់បានមានប្រសាសន៍អំពីព្រះយេស៊ូវថា “នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!”(១:២៩)។ លោកស្ទីវ ដែលជាមិត្តភ័ក្ររបស់ខ្ញុំ ក៏បានធ្វើបន្ទាល់ពីពន្លឺនោះផងដែរ។ ក្នុងនាមយើងជាបងប្អូនរួមជំនឿ យើងក៏ត្រូវមានគោលបំណង ចង់ធ្វើកិច្ចការមួយដូចគ្នា គឺ “ការធ្វើបន្ទាល់អំពីពន្លឺនោះ”។ យើងគ្រាន់តែជាមនុស្សសាមញ្ច ដែលកំពុងបម្រើព្រះ នៅក្នុងជ្រុងដ៏តូចនៃពិភពលោក។ សូមយើងនាំអ្នកដទៃ ឲ្យស្គាល់ពន្លឺនោះ តាមរយៈការប្រព្រឹត្ត និងពាក្យសម្តីដ៏ស្ងាត់ស្ងៀមរបស់យើង!-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្តីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់។-យ៉ូហាន ១០:៤១