
ចំណោតដ៏រអិលនៃជ័យជម្នះ
ដោយDavid C. McCasland
March 17, 2014
ក្នុងចំណោម សំណេរខ្លីៗដើមដំបូងទាំង១៩០០០ ដែលត្រូវបានសរសេរដោយបណ្ឌិតអូ អេ បាទីស្តា(O. A. Battista) ដែលជាគីមីវិទូ និងអ្នកនិពន្ធ មានសំណេរខ្លីមួយ ដែលកើតឡើងពីការសង្កេតមើលដ៏ឆ្លាតវ័យថា “អ្នកបានឈានទៅដល់កម្រឹតកំពូលនៃជោគជ័យ ពេលដែលអ្នកលែងមានចំណាប់អារម្មណ៍ ចំពោះលុយ ឬការសរសើរ ឬក៏មុខមាត់ក្នុងសង្គម”។ តែគួរឲ្យស្តាយណាស់ ជាញឹកញាប់ យើងទទួលលទ្ធផលបញ្រ្ចាស់ ពេលដែលការអ្វីដែលយើងបានធ្វើ ត្រូវបានគេសរសើរ និងឲ្យរង្វាន់។ និយាយរួម ចិត្តដែលមានការបន្ទាបខ្លួន អាចក្លាយជាក្បាលដែលរីកធំភ្លាម។ មុនពេលសូលជិតដល់ពេលទទួលការចាក់ប្រេងតាំងជាស្តេច គាត់បានយល់ថា ខ្លួនគាត់គ្រាន់តែជាសមាជិកនៃគ្រួសារដ៏តូចមួយ នៅក្នុងពូជអំបូដ៏តូចបំផុតនៃសាសន៍អ៊ី-ស្រាអែល(១សាំយ៉ូអែល ៩:២១)។ ទោះជាយ៉ាងណាក៏ដោយ ពីរបីឆ្នាំក្រោយមក ស្តេចអង្គនេះបានឲ្យគេសង់វិមានមួយ ដើម្បីលើកតម្កើងព្រះនាមខ្លួនឯង ហើយក៏បានកាន់អំណាច ដោយលែងស្តាប់អ្នកដទៃ(១៥:១១-១២)។ ហោរ៉ាសាំយ៉ូអែលក៏ប្រឈមមុខដាក់ស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ទ្រង់ ដោយក្រឿនរំឭកទ្រង់ថា “ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី”(ខ.១៧)។ ការលើកតម្កើងខ្លួនឯង គឺជាការបោះជំហានទីមួយ ចុះតាមចំណោទដ៏រអិល នៃការអ្វីដែលយើងបាន យល់ថា ជាជោគជ័យ។ ការនេះចាប់ផ្តើម ពេលដែលយើងសរសើរខ្លួនឯង ចំពោះជ័យជម្នះដែលព្រះប្រទាន ហើយបន្ថែមបន្ថយព្រះរាជបញ្ជារបស់ទ្រង់ ដើម្បីបំពេញចិត្តខ្លួនឯង។ ជ័យជម្នះដ៏ពិត គឺជាការដើរតាមផ្លូវរបស់ព្រះ ដោយមិនងាករេ ដោយអនុវត្តតាមព្រះបន្ទូលទ្រង់ និងថ្វាយការសរសើរដល់ទ្រង់ ជាជាងចង់បានការសរសើរសម្រាប់ខ្លួនឯង។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី? - ១សាំយ៉ូអែល ១៥:១៧