
តើអ្នកកំពុងបើកចំហរចិត្តឬ?
ដោយCindy Hesskasper
May 1, 2014
នៅពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានទៅលេងជីដូនជីតារបស់ខ្ញុំ អស់រយៈពេលមួយឬពីរសប្តាហ៍ នៅក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ។ កាលនោះ ពួកគាត់មានទីលំនៅ នៅតាមបណ្តោយផ្លូវ ដែលកាត់តាមផ្លូវរទេះភ្លើងមួយចំនួន។ នៅក្នុងយប់ដំបូង ដែលខ្ញុំស្នាក់នៅទីនោះ ជាញឹកញាប់ ខ្ញុំបានភ្ញាក់ពីដំណេកបួនប្រាំដង ដោយសារសម្លេងញ័ររណ្តំនៃទូរថភ្លើង និងសម្លេងស៊ីផ្លេដែលអ្នកបើករថភ្លើងបានបន្លឺឡើង។ ទោះជាយ៉ាងណាក្តី នៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់ខ្ញុំ ខ្ញុំក៏បានស៊ាំនឹងសម្លេងរំខានទាំងអស់នោះ បានជាខ្ញុំអាចគេងលក់ពេញមួយយប់ ដោយមិនភ្ញាក់ដូចមុនទៀតទេ។ មានន័យថា ខ្ញុំឈប់ខ្វល់ពីសម្លេងនោះទៀតហើយ។ ប៉ុន្តែ មានរឿងរំខានមួយចំនួនដែលខ្ញុំមិនចង់ឈប់ខ្វល់ពីវា! ឧទាហរណ៍ ខ្ញុំចូលចិត្តការដែលស្វាមីរបស់ខ្ញុំយកកាហ្វេមួយពែងមកឱ្យខ្ញុំ ដោយមិនដឹងខ្លួន ខណះដែលខ្ញុំកំពុងជាប់ដៃជាមួយនឹងកុំព្យូទ័រ។ ហើយខ្ញុំក៏មានអំណរណាស់ ពេលមិត្តសំឡាញ់របស់ខ្ញុំទូរស័ព្ទមក ដោយខ្ញុំមិនបានរំពឹងទុកជាមុន។ ជួនពេលខ្លះ មានការល្បួងដែលនាំឱ្យយើងមិនខ្វល់អំពី “ការរំខានដ៏បរិសុទ្ធ” របស់ព្រះវិញ្ញាណបរិសុទ្ធ ជាហេតុធ្វើឲ្យយើងមិនស្តាប់តាមការបណ្តាលចិត្តរបស់ទ្រង់។ ពេលនោះ ទ្រង់ប្រហែលជាកំពុងអង្រួនយើងឱ្យភ្ញាក់ដឹងខ្លួនថា យើងចាំបាច់ត្រូវទូលសូមការអត់ទោសបាប ចំពោះអ្វីដែលយើងបាននិយាយ ឬប្រព្រឹត្ត។ ម្យ៉ាងទៀត ទ្រង់ប្រហែលជាកំពុងរំឭកយើងម្តងហើយម្តងទៀតថា ដើម្បីឲ្យយើងអធិស្ឋានឱ្យអ្នកណាម្នាក់ដែលកំពុងជួបវិបត្តិ។ ឬមួយទ្រង់កំពុងដាស់តឿនយើងថា យើងមិនទាន់បានផ្សាយដំណឹងល្អដល់មនុស្សជាទីស្រឡាញ់របស់យើង ឲ្យបានគ្រប់ជ្រុងជ្រោងនៅឡើយទេ។ ពេលដែលព្រះវិញ្ញាណបរិសុទ្ឋសណ្ឋិតក្នុងចិត្តយើងម្នាក់ៗ ទ្រង់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងដឹកនាំយើងឲ្យដើរតាមសេចក្តីពិត(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នកកំពុងបើកចំហរចិត្ត ទទួលការរំខាននៃព្រះសូរសៀងរបស់ទ្រង់ឬទេ? —Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ព្រះវិញ្ញាណបរិសុទ្ឋ...ទ្រង់នឹង អ្នករាល់គ្នា ពីគ្រប់សេចក្តីទាំង អស់ក៏នឹងរំលឹកពីគ្រប់ទាំងសេច ក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់ គ្នាដែរ។ -យ៉ូហាន ១៤:២៦