
តើទ្រង់បានហាមទេ?
ដោយCindy Hesskasper
November 13, 2014
ពេលយើងទៅលេងផ្ទះលោកម៉ាធី(Marty) ដែលមានទីតាំងនៅក្បែរបឹង ជាលើកទីមួយ គាត់បានណែនាំយើងថា “នៅទីនេះ អ្នកអាចធ្វើអ្វីក៏បាន មិនថាតែនៅកន្លែងណា ឬនៅពេលណាឡើយ បើសិនជាគ្មាននរណាម្នាក់មកហាមឃាត់ទេនោះ”។ លោកម៉ាធី និងភរិយារបស់គាត់ គឺអ្នកស្រីលីន(Lynn) គឺជាមិត្តភ័ក្ររបស់យើង ដែលចូលចិត្តការកម្សាន្តសប្បាយ បានជាពួកគាត់ផ្តល់ឲ្យនូវសេរីភាពជាច្រើន ដល់ភ្ញៀវរបស់ខ្លួន ក្នុងការកម្សាន្តនៅទីនោះ។ នៅពេលដែលយើងកត់សម្គាល់ឃើញថា មានទូកក្តោងមួយ នៅក្បែរទូកចែវ ហើយនៅក្បែរទូកចែវនោះ មានទូកសម្រាប់ទ្រស្ពាន យើងក៏បានដឹងថា ពេលរសៀលនេះ យើងនឹងមានការកម្សាន្តសប្បាយជាមិនខានទេ។ លោកម៉ាធីបានហាមយើងតែម្តងគត់ គឺនៅពេលដែលយើងរៀបនឹងឲ្យចំណីសត្វក្ងាន ដែលកំពុងហែលទឹកនៅក្បែរយើង។ គាត់បានប្រាប់យើងថា កាលណាយើងឲ្យចំណីសត្វនេះម្តងហើយ នោះពួកវានឹងក្លាយជាសត្វក្ងានកាច នៅពេលដែលគេមិនឲ្យចំណីវានៅពេលក្រោយទៀត។ អ័ដាំម និងនាងអេវ៉ា បានរស់នៅកន្លែងដែលស្រស់ស្អាតបំផុត ហើយពួកគេក៏មានសេរីភាពពេញទីដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះទ្រង់ដាក់បម្រាបដល់ពួកគេ ពួកគេមិនបានស្តាប់បង្គាប់ទ្រង់ទេ(លោកុប្បត្តិ ៣)។ ទ្រង់បានហាមពួកគេមិនឲ្យបរិភោគផ្លែឈើដឹងខុសត្រូវទេ ប៉ុន្តែ ពួកគេបានគិតថា ខ្លួនឆ្លាតជាងព្រះ។ អ័ដាម និងនាងអេវ៉ាអាចរស់នៅមកដល់ពេលសព្វថ្ងៃនោះ បើសិនជាពួកគេបានស្តាប់បង្គាប់តាមព្រះ។ ពេលខ្លះ យើងមិនយល់អំពីមូលហេតុដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌បានដាក់បំរាមឡើយ។ ពេលដែលទ្រង់ហាមយើង ទ្រង់អាចជួយឲ្យយើងកែប្រែគំនិត។ យើងត្រូវតែដឹងថា សូម្បីតែនៅពេលដែលទ្រង់ហាមឃាត់យើង នោះទ្រង់កំពុងមានបន្ទូលមកចិត្តយើងថា “កូនអាចទុកចិត្តបិតាបាន ព្រោះបិតាជ្រាបថា អ្វីដែលប្រសើរបំផុតសម្រាប់កូន”។–Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ។—លោកុប្បត្តិ ២:១៧