
អ្នកអាចឈ្នះវាបាន
ដោយAnne Cetas
April 3, 2015
ពេលដែលខ្ញុំស្តាប់ការផ្សាយពាណិជ្ជកម្មតាមវិទ្យុ អំពីសិក្ខាសាលា ដែលនឹងមកដល់ក្នុងពេលខាងមុខ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកប្រកាស់អំពីសិក្ខាសាលានោះ បានមានប្រសាសន៍ថា “អ្នកអាចឈ្នះសេចក្តីស្លាប់ ជារៀងរហូត! សូមចូលរួមសិក្ខាសាលាយើងខ្ញុំ នោះខ្ញុំនឹងបង្ហាញអ្នកពីរបៀបឈ្នះសេចក្តីស្លាប់”។ ពេលនោះ ខ្ញុំក៏មានចម្ងល់មួយសន្ទុះ អំពីការដែលអ្នកប្រកាស់នោះអះអាងថា គាត់អាចឈ្នះសេចក្តីស្លាប់ ដូចនេះ ខ្ញុំចង់ដឹងថា គាត់ឈ្នះដោយរបៀបណា។ ខ្ញុំគិតថា ដំណោះស្រាយរបស់គាត់ គឺប្រហែលជាការតមអាហារ ឬហាត់ប្រាណ ឬមួយយករូបកាយរបស់យើងទៅក្លាសសេឲ្យកកទេដឹង។ តែបន្ទាប់ពីខ្ញុំស្តាប់បានយូរបន្តិច ខ្ញុំក៏បានដឹងថា តាមពិតគាត់និយាយថា “អ្នកអាចឈ្នះការជាប់បំណល់ ជារៀងរហូត!”សោះ។ ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងដ៏អស្ចារ្យបំផុតមួយ ដែលថា យើងអាច ឈ្នះសេចក្តីស្លាប់ ព្រោះព្រះយេស៊ូវបានសងបំណុលនៃអំពើបាបយើងហើយ!(១កូរិនថូស ១៥:៥៥-៥៧)។ បំណុលនៃអំពើបាបរបស់យើង បានកាត់ផ្តាច់យើងចេញពីព្រះ តែព្រះយេស៊ូវបានព្រមលះបង់ព្រះជន្មទ្រង់ ដោយសុគតនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃ សម្រាប់ការអ្វីដែលយើងបានជំពាក់នោះ។ ពេលដែលនាងម៉ារា អ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា១ទៀត បានទៅមើលផ្នូរ នៅថ្ងៃទីបី ដើម្បីចាក់ប្រេងក្រអូបពីលើព្រះសពទ្រង់ ស្រាប់តែមានទេវតាមួយអង្គបានប្រាប់ពួកគេថា “ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក”(ម៉ាថាយ ២៨:៦)។ ពួកគេមានសេចក្តីអំណរជាខ្លាំង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនាង មានព្រះបន្ទូលថា “ចូរមានអំណរឡើង!” (ខ.៩)។ ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ ហើយអ្នកដើរតាមទ្រង់ មានហេតុនឹងអរសប្បាយ។ ព្រះយេស៊ូវបានដកទ្រនិចនៃសេចក្តីស្លាប់ចេញហើយ (១កូរិនថូស ១៥:៥៥)។ ពេលនេះ យើងក៏មានជ័យជន្នះជាមួយនឹងទ្រង់ផងដែរ ដោយជំនឿលើការសុគត និងការមានព្រះជន្មឡើងវិញ ដែលព្រះរាជបុត្រាទ្រង់មាន ដើម្បីយើងរាល់គ្នា។ តាមរយៈព្រះរាជកិច្ចដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ នោះយើងអាចឈ្នះសេចក្តីស្លាប់ ជារៀងរហូត!–Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា?–១កូរិនថូស ១៥:៥៥