
កាលពីព្រេងនាយ
ដោយCindy Hesskasper
May 19, 2016
អ្នកខ្លះនិយាយថា ព្រះគម្ពីរគ្រាន់តែជាសៀវភៅរឿងប្រឌិតសម្រាប់កូនក្មេង។ ព្រោះពួកគេមិនជឿថា មានក្មេងប្រុសដែលអាចសម្លាប់យក្ស ឬមានមនុស្សដែលអាចរស់នៅក្នុងពោះត្រីបានបីថ្ងៃ ឬមួយមានលោកណូអេ ដែលអាចសង់ទូកដ៏ធំសម្រាប់ដាក់សត្វដ៏ច្រើនសណ្ឋិកបានទេ។ សូម្បីតែអ្នកកាន់សាសនាខ្លះ បានគិតថា រឿងទាំងនេះគ្រានតែជារឿងដែលពិរោះស្តាប់ សម្រាប់បង្រៀនមនុស្សឲ្យមានសីលធម៌ល្អប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងទាំងនោះ ដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានកើតឡើងពិតៗ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។ ព្រះអង្គនឹងយាងមកវិញ នៅពេលដែលយើងមិនដឹងខ្លួន។ ព្រះយេស៊ូវបានប្រៀបធៀបការដែលលោកយ៉ូណាស នៅក្នុងពោះត្រីអស់បីថ្ងៃ ទៅនឹងការដែលព្រះអង្គនៅក្នុងផ្នូរអស់បីថ្ងៃ មុនពេលមានព្រះជន្មឡើងវិញ(ម៉ថាយ ១២:៤០)។ ហើយលោកពេត្រុស បានមានប្រសាសន៍អំពីលោកណូអេ និងទឹកជំនន់ ដោយប្រដូចរឿងនោះ ទៅនឹងការដែលព្រះអង្គនឹងយាងមកវិញ នៅពេលអនាគត(២ពេត្រុស ២:៤-៩)។ ព្រះប្រទានព្រះបន្ទូលព្រះអង្គ ក្នុងព្រះគម្ពីរបរិសុទ្ធ ដែលមានពេញដោយសេចក្តីពិត មិនមែនជារឿងប្រឌិតទេ។ ហើយនៅថ្ងៃមួយ យើងនឹងបានរស់នៅ ដោយអំណរជារៀងរហូត ជាមួយព្រះអង្គ ពេលព្រះអង្គយាងមកវិញ ដើម្បីទទួលកូនព្រះអង្គ ទៅនៅជាមួយព្រះអង្គ។-Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយ យ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់។-យ៉ូណាស់ ២:១