
ការធ្លាក់ចុះយ៉ាងគំហុក
ដោយRandy Kilgore
May 27, 2016
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បានកើតមានក្នុងឆ្នាំ១៩៣២ ផ្សាហ៊ុនបានខិតខំយ៉ាងលំបាកលំបិនអស់ជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ចំពោះផ្សាហ៊ុនឡើងវិញ។ បន្ទាប់មក ក្នុងឆ្នាំ១៩៥២ លោកហារី ម៉ាកូវីត(Harry Markowitz) បានឲ្យយោបលថា អ្នកវិនិយោគគួរតែទិញភាគហ៊ុន ឲ្យបានច្រើនកន្លែង គឺទិញនៅក្រុមហ៊ុននេះផង ក្រុមហ៊ុននោះផង។ គាត់បានបង្កើតទ្រឹស្តី សម្រាប់ការជ្រើសរើសភាគហ៊ុន ដែលជួយដល់អ្នកវិនិយោគ ក្នុងពេលដ៏ជាក់លាក់។ ក្នុងឆ្នាំ១៩៩០ លោកម៉ាកូវីត និងមនុស្សពីរនាក់ទៀត បានទទួលពានរង្វាន់ណូបែល ក្នុងផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ទ្រឹស្តីរបស់ពួកគេ។ អ្នកដើរតាមព្រះយេស៊ូវខ្លះ ប្រហែលជាមានការភ័យខ្លាច បន្ទាប់ពីមាន “ការធ្លាក់ចុះយ៉ាងគំហុក” ក្នុងជីវិតខ្លួន ដោយមិនដឹងថា ត្រូវរើសបំណែកដែលសេសសល់ ហើយក្រោកឈរឡើងវិញដោយរបៀបណាទេ គឺមិនខុសពីអ្នកវិនិយោគដែលបាក់ស្បាតទាំងនោះឡើយ។ យើងប្រហែលជាប្រើពេលដែលនៅសេសសល់ ដើម្បីរង់ចាំដំណោះស្រាយដ៏អស្ចារ្យណាមួយ ដែលអាចជួយឲ្យយើងមានភាពល្អប្រសើរឡើងវិញ។ តើយើងភ្លេចហើយឬថា ព្រះយេស៊ូវបានប្រទាននូវដំណោះស្រាយឲ្យយើង រួចជាស្រេចហើយ។ ព្រះអង្គបានគ្របបាំងភាពអាម៉ាសយើង ហើយបានរំដោះយើងឲ្យមានសេរីភាព ដើម្បីប្រកបជាមួយព្រះ និងបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ ដោយសារព្រះអង្គបានលះបង់ព្រះជន្ម ហើយបានមានព្រះជន្មរស់ឡើងវិញ នោះយើងអាច “ក្រោកឡើងវិញ”ជាមួយព្រះអង្គ ពេលយើង “ដួលចុះ” ព្រោះ “ទ្រង់សព្វព្រះទ័យនឹងសេចក្តីសប្បុរស”(មីកា ៧:៨,១៨)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវ យើងក៏ចាប់ផ្តើមមានទំនាក់ទំនងអស់កល្បជានិច្ចជាមួយព្រះអង្គ។ ព្រះអង្គយាងទៅជាមួយយើង យ៉ាងជិតស្និទ្ធ ក្នុងដំណើរជីវិតយើង ដើម្បីកែប្រែយើង ឲ្យក្លាយជាមនុស្ស ដែលព្រះអង្គសព្វព្រះទ័យ តាមផែនការព្រះអង្គ។-Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្តីសុចរិតរបស់ទ្រង់។-ខ.៩