
ទឹកដ៏រស់សម្រាប់លោកិយ
ដោយCP Hia
July 21, 2016
៧០ភាគរយនៃពិភពលោក ត្រូវបានគ្របដណ្តប់ដោយទឹក ប៉ុន្តែ ក្នុងនោះ មានតែទឹក១ភាគរយប៉ុណ្ណោះ ដែលអាចឲ្យមនុស្សផឹកបាន។ ការអភិរក្ស និងការរក្សាអនាម័យទឹក គឺជាកិច្ចការដ៏សំខាន់ ក្នុងតំបន់ជាច្រើននៃពិភពលោក ព្រោះជីវិតទាំងអស់ពឹងផ្អែកទៅលើទឹកស្អាត។ មានពេលមួយ ព្រះយេស៊ូវបានយាងចេញទៅណែនាំស្រ្តីបាត់បង់ម្នាក់ អំពីទឹកមួយប្រភេទទៀត ដែលផ្តល់ឲ្យនូវជីវិត។ ព្រះអង្គបានសម្រេចព្រះទ័យ យាងទៅទីក្រុងមួយ នៅស្រុកសាម៉ារី។ គ្រូបង្រៀនក្រឹត្យវិន័យដែលមានមុខមាត់នៅសម័យនោះ មិនចូលស្រុកនោះទេ។ តែព្រះអង្គបានយាងចូល ហើយក៏បានប្រាប់ស្ត្រីនោះ អំពី “ទឹកដ៏រស់”។ អ្នកដែលបានផឹកទឹកនោះហើយ “នឹងមិនស្រេកទៀតទេ”។ ទឹកដែលព្រះអង្គប្រទានឲ្យ “នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកដែលបានផឹកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ តាមពិតព្រះយេស៊ូវជាទឹកដ៏រស់នោះឯង។ អ្នកណាដែលទទួលព្រះអង្គ គឺមានជីវិតអស់កល្បជានិច្ច(ខ.១៤)។ ប៉ុន្តែ ទឹកដ៏រស់ដែលព្រះអង្គប្រទាន មានតួនាទីមួយទៀត។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលជឿព្រះអង្គ នោះនឹងមានទន្លេទឹករស់ហូរចេញពីចិត្តរបស់អ្នកនោះមក”(៧:៣៨)។ ទឹកដ៏រស់ដែលជួយឲ្យយើងមានជីវិតថ្មីឡើង ក៏ជួយឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។ តំបន់នីមួយៗក្នុងពិភពលោក មិនមានទឹកសាបច្រើនដូចគ្នាទេ។ យ៉ាងណាមិញ តំបន់ទាំងនោះក៏មិនបានទទួលទឹកដ៏រស់ ឲ្យស្មើគ្នាដែរ។ មានមនុស្សជាច្រើនដែលមិនបានស្គាល់អ្នកដើរតាមព្រះយេស៊ូវ តែព្រះអង្គពិតជាយកព្រះទ័យទុកដាក់ចំពោះពួកគេណាស់។ យើងមានអភ័យឯកសិទ្ធិ សម្រាប់ផ្សាយដំណឹងល្អដល់ពួកគេ។ សរុបមក ព្រះគ្រីស្ទជាទឹកដ៏រស់ សម្រាប់អស់អ្នកដែលកំពុងស្រេកទឹក។-C.P.HIA
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក។-៧:៣៨