
សេចក្តីក្លាហាន និងការអនុវត្តន៍ជាទៀតទាត់
ដោយDavid C. McCasland
July 28, 2016
មានពេលមួយ ខ្ញុំបានអានជីវប្រវត្តិសង្ខេបរបស់លោកយូជីន ផាតធ័រសិន(Eugene Patterson) ដែលជាអ្នកទទួលជ័យលាភីភូលីហ្សឺរ ផ្នែកកែសម្រួលអត្ថបទ នៃរដ្ឋធម្មនុញ្ញរបស់រដ្ឋអាត់លេនតា ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៨។ ជីវប្រវត្តិរបស់គាត់មានការពីរយ៉ាង ដែលបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ទីមួយ លោកផាតធ័រសិនជាអ្នកហ៊ានបញ្ចេញមតិ ដោយគ្មានការភ័យខ្លាច ក្នុងការទាមទាសិទ្ធិនៃពលរដ្ឋ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន ប្រឆាំងនឹងការឲ្យពូជសាសន៍ទាំងឡាយមានសិទ្ធិស្មើគ្នា។ ទីពីរ គាត់បានសរសេរអត្ថបទ ចុះផ្សាយក្នុងខ្ទង់ កាសែតជារៀងរាល់ថ្ងៃ អស់រយៈពេល៨ឆ្នាំ។ ជាសរុប អត្ថបទរបស់គាត់ត្រូវបានគេចុះផ្សាយនៅលើទំព័រកាសែតបាន២៩២២ខ្ទង់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សេចក្តីក្លាហាន និងការអនុវត្តជាទៀតទាត់ បានក្លាយជាកត្តាគន្លឹះ នៃឥទ្ធិពលនៃការរស់នៅរបស់គាត់។ យ៉ាងណាមិញ សាវ័កប៉ុលក៏មានបុគ្គលិកលក្ខណៈសម្បត្តិដូចនេះផងដែរ។ បទគម្ពីរ កិច្ចការ ជំពូក ១៣-២៨ បានកត់ទុកអំពីសេចក្តីក្លាហាន ដែលគាត់មាន ក្នុងស្ថានភាពដ៏ពិបាកម្តងហើយម្តងទៀត។ មានពេលមួយ គាត់បានជួបគ្រោះថ្នាក់សំពៅលិច ក្នុងការធ្វើដំណើរទៅទទួលការជំនុំជម្រះទោសពីស្តេចសេសារ ហើយគាត់ក៏បានទៅដល់ត្រើយខាងត្បូងនៃទីក្រុងរ៉ូម ដែលនៅទីនោះមានបងប្អូនរួមជំនឿជាច្រើនបានមកជួបគាត់(កិច្ចការ ២៨:១១-១៥)។ ពេលសាវ័កប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង(ខ.១៥)។ ក្នុងអំឡុងពេល២ឆ្នាំបន្ទាប់ ក្នុងនាមជាអ្នកទោស គេបានអនុញ្ញាតឲ្យគាត់ជាប់ឃុំក្នុងផ្ទះ ដែលគាត់ជួល ដែលនៅទីនោះ “គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្តី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ”(ខ.៣០-៣១)។ គ្រីស្ទបរិស័ទម្នាក់ៗអាចធ្វើជាអ្នកទទួលសេចក្តីក្លាហានពីព្រះ និងនាំអ្នកដទៃឲ្យមានចិត្តក្លាហានផងដែរ។ ព្រះអម្ចាស់អាចប្រើយើងនៅថ្ងៃនេះ ដើម្បីលើកទឹកចិត្ត និងជួយឲ្យយើងមានភាពរឹងមាំ និងក្លាហានឡើង។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។-ខ.១៥