
ការនាំផ្លូវខាងវិញ្ញាណ
ដោយDavid C. McCasland
August 26, 2016
សៀវភៅដែលមានចំណងជើងថា រយៈបណ្តោយ ជាស្នាដៃនិពន្ធរបស់លោកដាវ៉ា សូប៊ែល(Dava Sobel) ដែលបានទទួលពានរង្វាន់។ សៀវភៅនេះនិយាយអំពីបញ្ហា ដែលពួកនាវិកសម័យដើមជួបប្រទះ។ ពួកគេអាចវាស់ដឹងថា សំពៅរបស់ខ្លួនកំពុងស្ថិតនៅរយៈបណ្តោយខាងជើង ឬខាងត្បូង នៃខ្សែបន្ទាត់អេក្វាទ័រ ដោយសង្កេតមើលថា ថ្ងៃរៈយូរប៉ុណ្ណា ឬដោយមើលកម្ពស់ថ្ងៃ។ ប៉ុន្តែ ការវាស់រយៈបណ្តោយនៃទិសខាងកើត ឬខាងលិច នៅតែមានភាពស្មុគ្រស្មាញ ហើយមិនអាចទុកចិត្តបានឡើយ រហូតដល់ពេលដែលលោកចន ហារីសិន(John Harrison) ដែលជាអ្នកផលិតនាឡិការ បានឆ្នែបង្កើតឧបករណ៍ក្រូណូម៉ែត្រ សម្រាប់វាស់រយៈបណ្តោយក្នុងសមុទ្រ។ វាជា “នាឡិកា ដែលរាប់ពេលវេលាបានត្រឹមត្រូវ ចាប់តាំងពីពេលចេញដំណើរពីកំពុងផែរ … ទៅដល់កន្លែងដាច់ស្រយ៉ាលណាក៏ដោយ ក្នុងពិភពលោក” ដូចនេះ វាបានជួយឲ្យពួកនាវិក អាចកំណត់រយៈបណ្តោយរបស់ខ្លួន។ ពេលដែលយើងធ្វើដំណើរក្នុងសមុទ្រនៃជីវិត យើងក៏ត្រូវពឹងផ្អែកអ្នកនាំផ្លូវដែលយើងអាចទុកចិត្តបាន គឺព្រះគម្ពីរបរិសុទ្ធ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ទំនុកដំកើង ១១៩:៩៧)។ គាត់មិនបានមើលព្រះបន្ទូលព្រះយូរៗម្តងទេ តែបានជញ្ជឹងគិតអំពីព្រះបន្ទូលព្រះអង្គ ជារៀងរាល់ថ្ងៃ ដើម្បីទទួលការដឹកនាំពីព្រះអង្គ បានជាគាត់មានប្រសាសន៍ថា គាត់បានរំពឹងគិតអំពីសេចក្តីបន្ទាល់ទ្រង់ជានិច្ច(ខ.៩៩)។ គាត់បានអនុវត្តដូចនេះ ដោយការប្តេជ្ញាចិត្តថា គាត់បានស្បថហើយ ក៏នឹងសម្រេចតាមថា គាត់នឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់”(ខ.១០៦)។ ដូចនេះ យើងត្រូវការការនំាផ្លូវជាប់ជានិច្ច ក្នុងដំណើរជីវិតយើង ដើម្បីឲ្យយើងអាចរកឃើញផ្លូវ ហើយទៅតាមទិសដៅដែលត្រឹមត្រូវ គឺមិនខុសពីពួកនាវិកសម័យដើមឡើយ។ យើងចាំបាច់ត្រូវចូលក្នុងព្រះវត្តមានព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ ដោយចិត្តបើកចំហរ និងវិញ្ញាណដែលចុះចូល ដោយទូលព្រះអង្គថា “ព្រះបន្ទូលព្រះអង្គជាចង្កៀងបំភ្លឺជើងទូលបង្គំ ហើយពន្លឺបំភ្លឺផ្លូវទូលបង្គំ”។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។-ខ.១០៥