ព្រឹក

គ្រឹះដែលត្រឹមត្រូវ
ដោយM. Stroud
October 19, 2016
មានពេលមួយ ខ្ញុំបានឲ្យគេជួសជុលផ្ទះចាស់មួយខ្នង ដែលខ្ញុំបានទទួលជាកេរមរតក។ ជាងសំណង់បានប្រាប់ដំណឹងអាក្រក់ថា ពេលដែលគ្នាគាត់ចាប់ផ្តើមកែបន្ទប់ដាក់ឡានមួយចំហៀង ធ្វើជាការិយាល័យឲ្យខ្ញុំ ពួកគាត់បានរកឃើញថា ជញ្ញាំងរបស់បន្ទប់នោះ ស្ទើរតែគ្មានគ្រឹះនៅពីក្រោម។ ពួកគាត់ត្រូវរុះជញ្ជាំងទាំងនោះចោល រួចសង់គ្រឹះថ្មីមួយ ដើម្បីសង់ជញ្ជាំងឡើងវិញ។ ខ្ញុំក៏បានគិតអំពីលុយដែលត្រូវចំណាយបន្ថែម តែក្នុងចិត្តម្នាក់ឯង ហើយក៏បានប្រាប់គាត់ឲ្យ គ្រាន់តែជួសជុលជញ្ជាំងនោះបានហើយ។ តែគាត់នៅតែមិនយល់ស្របនឹងមតិរបស់ខ្ញុំ ហើយប្រាប់ថា គាត់ត្រូវជីកគ្រឹះ ឲ្យមានជម្រៅដែលត្រឹមត្រូវ ពុំនោះទេ មន្ត្រីត្រួតពិនិត្យសំណង់ នឹងមិនព្រមឲ្យយើងធ្វើការសាងសង់ឡើយ ព្រោះការសង់គ្រឹះឲ្យបានត្រឹមត្រូវ ពិតជាសំខាន់ណាស់។ គ្រឹះដ៏រឹងមាំ នាំឲ្យមានភាពស្ថិតស្ថេរគង់វង្ស។ ព្រះយេស៊ូវទ្រង់ជ្រាបថា ទោះបីជាគេមិនអាចមើលឃើញគ្រឹះដែលកប់នៅក្រោមដីក៏ដោយ ក៏គ្រឹះពិតជាសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពរបស់ផ្ទះ(ម៉ាថាយ ៧:២៤-២៥) ជាពិសេស នៅពេលដែលមានព្យុះភ្លៀង។ ព្រះអង្គក៏ជ្រាបអំពីចិត្តរបស់អ្នកស្តាប់ព្រះបន្ទូលព្រះអង្គផងដែរ។ ពួកគេងាយនឹងទទួលរងការល្បួង ឲ្យរកវិធីងាយៗ ដោយប្រើផ្លូវកាត់ ឬធ្វើអ្វីតែពាក់កណ្តាល ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ម្យ៉ាងទៀត ការសាងសង់គ្រឹះខ្លះអាចចំណាចពេលតិចជាង និងមានភាពងាយស្រួលជាង។ ប៉ុន្តែ ដើម្បីការសង់ជីវិតរបស់យើង នៅលើគ្រឹះដែលត្រឹមត្រូវ យើងចាំបាច់ត្រូវមានការខិតខំ ដោយសង់នៅលើសេចក្តីពិតរបស់ព្រះ ដែលជាថ្មដាដ៏រឹងមាំ ដែលសមនឹងឲ្យយើងកសាងជីវិតពីលើ។ ពេលព្យុះនៃជីវិតបក់បោកមក ផ្ទះដែលសង់នៅលើព្រះអង្គ ហើយមានព្រះអង្គជាជំហរ អាចឈរយ៉ាងមាំមួន។-Marion Stroud
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ -ខ.២៤
ល្ងាច

អ្នកមានតម្លៃក្នុងព្រះនេត្រព្រះអង្គ ព្រះអង្គស្រឡាញ់អ្នក
October 19, 2016
ល្ងាច

ឱព្រះវរបិតា ទូលបង្កំសូមសរសើរព្រះអង្គ សម្រាប់ព្រះទ័យអត់ធ្មត់ និងសេចក្តីស្រឡាញ់ ....
October 19, 2016
ល្ងាច

សេចក្តីស្រឡាញ់ ដែលឪពុកម្តាយមានចំពោះកូន ឆ្លុះបញ្ចាំង..
October 19, 2016
ល្ងាច

ឱព្រះអម្ចាស់ សូមបើកភ្នែកយើងខ្ញុំ ឲ្យមើលឃើញ...
October 19, 2016
ល្ងាច

ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា
October 19, 2016
ល្ងាច

ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បី...
October 19, 2016
ល្ងាច

យើងមិនអាចស្រឡាញ់ព្រះ ដោយមិន...
October 19, 2016
ល្ងាច

ហូសាណា ព្រះអង្គដែលយាងមក ...
October 19, 2016
ល្ងាច

សេចក្តីស្រឡាញ់របស់ព្រះអង្ក ជា...
October 19, 2016