ព្រឹក

អំណោយនៃក្តីសង្ឃឹម
ដោយJennifer Benson Schuldt
March 20, 2017
ពេលដែលខ្យល់ព្យុះកំបុតត្បូង បានបក់កាត់ក្រុងតាក់ក្លូបាន ប្រទេសភីលីពីន ក្នុងឆ្នាំ ២០១៣ មានមនុស្សប្រហែល១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកដែលបានរួចជីវិត ត្រូវបាត់បង់ជម្រក និងគ្មានការងារធ្វើ។ ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ដែលចាំបាច់ក៏មានការខ្វះខាត។ បីខែក្រោយមក ខណៈពេលដែលក្រុងមួយនេះកំពុងតែព្យាយាមក្រោកឈរឡើង ចេញពីការបំផ្លិចបំផ្លាញនោះ មានទារកម្នាក់បានចាប់កំណើត នៅតាមជញ្ជើមផ្លូវ ក្បែរក្រុងតាក់ក្លូបាន ក្នុងពេលដែលនៅមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ទោះបីជាអាកាសធាតុបានធ្វើឲ្យគេនឹកចាំ អំពីរឿងដ៏ឈឺចាប់ ដែលទើបតែបានកើតឡើងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានរួមគ្នារកបានពេទ្យឆ្មបម្នាក់ ហើយក៏បានដឹកម្តាយនិងកូនទាំងពីរនាក់ ទៅកាន់គ្លីនិក។ ទារកនោះក៏បានរួចជីវិត មានការធំធាត់ឡើង ហើយក៏បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ក្នុងពេលដែលពេញដោយភាពអស់សង្ឃឹម នៅតំបន់នោះ។ ពេលដែលប្រជាជនអ៊ីស្រាអែលកំពុងទទួលរងការគៀបសង្គត់ពីសាសន៍ភីលីស្ទីន អស់រយៈពេល៤០ឆ្នាំ មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ បានកើតឡើង ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ក្នុងអំឡុងពេលនោះ មានទេវតាមួយអង្គបានមកឲ្យដំណឹងដល់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ថា នាងនឹងមានទម្ងន់បង្កើតបានកូនប្រុសដ៏ពិសេសម្នាក់(ពួកចៅហ្វាយ ១៣:៣)។ ទេវតាបានប្រាប់នាងថា កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក “វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”(ខ.៥)។ កូនប្រុសនោះមានឈ្មោះថា សាំសុន ជាអំណោយនៃក្តីសង្ឃឹមដល់សាសន៍អ៊ីស្រាអែល ក្នុងពេលដ៏វេទនា។ យើងមិនអាចជៀសផុតពីបញ្ហាបានឡើយ តែព្រះយេស៊ូវមានអំណាចសង្រ្គោះយើង ឲ្យរួចផុតពីភាពអស់សង្ឃឹម។ ព្រះយេស៊ូវបានប្រសូត្រ “ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ”(លូកា ១:៧៦-៧៩)។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពី កណ្តាប់ដៃនៃពួកភីលីស្ទីន។-ខ.៥
ល្ងាច

ដ្បិតគឺដោយព្រះគុណ...
March 20, 2017
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។-អេភេសូរ ២:៨
ល្ងាច

ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ
March 20, 2017
ល្ងាច

ព្រះយេស៊ូវបានដក...
March 20, 2017
ព្រះយេស៊ូវបានដកអំពើបាបរបស់យើងចេញ ដើម្បីឲ្យយើងបានទទួលសេចក្តីសង្រ្គោះ។
ល្ងាច

ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា
March 20, 2017
ល្ងាច

ការសុតតរបស់ព្រះយេស៊ូវ ...
March 20, 2017
ការសុគតរបស់ព្រះយេស៊ូវ នាំឲ្យយើងមានសេរីភាព និងជីវិតថ្មី។
ល្ងាច

ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ
March 20, 2017
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។-កាឡាទី ២:២០