
ការរំឭករបស់សត្វរុយ
ដោយJennifer Benson Schuldt
September 20, 2017
ពេលដែលខ្ញុំចាប់ផ្តើមធ្វើការនៅថ្ងៃទីមួយ ក្នុងការិយ៉ាល័យតូចមួយ ដែលខ្ញុំបានជួល ក្នុងពេលសព្វថ្ងៃនេះ មានតែសត្វរុយកំសត់ពីរបីក្បាលប៉ុណ្ណោះ ដែលបានយកទីកន្លែងនោះ ធ្វើជាកន្លែងស្នាក់នៅ។ រូបកាយរបស់ពួកវាបានស្លាប់ មិនដឹងជាតាំងពីពេលណា នៅលើកម្រាលឥដ្ឋ និងនៅមាត់បង្អួច។ ខ្ញុំក៏បានយកខ្មោចពួកវាទៅចោលក្នុងធុងសម្រាម តែនៅសល់មួយក្បាលទៀត នៅកណ្តាលវាល។ សាកសពរបស់សត្វរុយ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវរស់នៅជារៀងរាល់ថ្ងៃ ឲ្យបានល្អ។ សេចក្តីស្លាប់ជាការរំឭកដ៏ប្រសើរ អំពីជីវិត ហើយជីវិតជាអំណោយរបស់ព្រះ។ សេ្តចសាឡូម៉ូនបានមានបន្ទូលថា អ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់ គឺមានសង្ឃឹម(សាស្តា ៩:៤)។ ជីវិតរបស់យើងនៅលើផែនដីនេះ បានផ្តល់ឱកាស ឲ្យយើងជិះឥទ្ធិពល និងអរសប្បាយនឹងពិភពលោកដែលនៅជុំវិញយើង។ មនុស្សជាច្រើនអាចញាំ និងផឹកយ៉ាងរីករាយ ហើយក៏សប្បាយនឹងទំនាក់ទនងរបស់ខ្លួនផងដែរ(ខ.៧,៩)។ មនុស្សជាច្រើនក៏អាចអរសប្បាយនឹងការងារផងដែរ។ ស្តេចសាឡូម៉ូនបានឲ្យយោបលថា “ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ”(ខ.១០)។ ទោះជាយើងមានមុខរបរ ការងារ ឬតួរនាទីអ្វីក៏ដោយ ក្នុងជីវិត យើងនៅតែអាចធ្វើកិច្ចការដែលសំខាន់ ហើយធ្វើឲ្យកិច្ចការនោះឲ្យបានល្អ ដូចជា លើកទឹកចិត្តអ្នកដទៃ អធិស្ឋាន និងបង្ហាញសេចក្តីស្រឡាញ់ដោយចិត្តស្មោះត្រង់ ជារៀងរាល់ថ្ងៃ។ បទគម្ពីរសាស្តាបានចែងថា “គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ”(ខ.១១-១២)។ យើងមិនអាចដឹងថា ជីវិតយើងនៅលើផែនដីនេះ នឹងបញ្ចប់នៅពេលណាទេ តែយើងនៅអាចរកឃើញក្តីអំណរ និងគោលបំណងនៃការរស់នៅ ក្នុងពេលសព្វថ្ងៃ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ ហើយពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានសន្យាថា នឹងប្រទានជីវិតអស់កល្បជានិច្ច(យ៉ូហាន ៦:៤៧)។-Jennifer Beson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតមានសេចក្តីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ។-ខ.៤