
ការលាគ្នានៅលើផែនដី
ដោយCindy Hesskasper
March 6, 2018
ខ្ញុំ និងចៅស្រីរបស់ខ្ញុំ ឈ្មោះអាលីសា(Allyssa) មានទម្លាប់ម្យ៉ាង ពេលដែលយើងនិយាយលាគ្នា។ យើងបានឱបគ្នា ហើយក៏ចាប់ផ្តើមនិយាយឮៗ ដោយសម្លេងយំខ្សឹកខ្សួល ប្រហែល២០វិនាទី។ បន្ទាប់មក យើងក៏ថយក្រោយ ហើយជួនកាលយើងនិយាយថា “ជួបគ្នាពេលក្រោយ” ហើយយើងក៏បែកគ្នា។ ទោះទម្លាប់នេះ មានភាពឡេះឡោះបន្តិចក្តី ក៏យើងតែងតែរំពឹងថា យើងនឹងបានជួបគ្នាម្តងទៀត ក្នុងពេលឆាប់ៗ។ ប៉ុន្តែ ជួនកាល ការឈឺចាប់ដែលបណ្តាលមកពីការបែក ចេញពីអ្នកដែលយើងស្រឡាញ់ អាចមានការពិបាក។ ពេលដែលសាវ័កប៉ុលនិយាយលាពួកចាស់ទុំនៅក្រុងអេភេសូរ “ហើយគ្រប់គ្នាក៏យំជាច្រើន រួចគេឱបកគាត់…ទាំងមានសេចក្តីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ”(កិច្ចការ ២០:៣៧-៣៨)។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក៏កើតមាន នៅពេលយើងជួបការបែកគ្នា ដោយសារការស្លាប់ ហើយត្រូវនិយាយលាគ្នា ជាលើកចុងក្រោយ ក្នុងជីវិតនេះ។ ការបែកគ្នាបែបនេះ ហាក់ដូចជាពិបាកបរិយ៉ាយណាស់។ យើងកាន់ទុក្ខ ហើយយំ។ តើធ្វើដូចម្តេចឲ្យយើងអាចប្រឈមមុខនឹងការឈឺចាប់ ដោយសារការបែកពីអ្នកដែលយើងស្រឡាញ់ ដោយមិនដឹងថា ជួយគ្នាពេលណាទៀត? ប៉ុន្តែ យើងមិនកាន់ទុក្ខ ដូចអ្នកដែលគ្មានសង្ឃឹមនោះឡើយ ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្ររបស់គាត់ អំពីការជួបជុំគ្នាឡើងវិញ នៅពេលអនាគត ដែលនឹងកើតមាន ចំពោះអ្នកដែល “ជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ”(១ថែស្សាឡូនិច ៤:១៣-១៨)។ គាត់បានប្រកាស់ថា “ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”។ ហើយដែលប្រសើរបំផុតនោះ គឺយើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ ជារៀងរហូត។ នេះជាក្តីសង្ឃឹមដ៏អស់កល្បជានិច្ច។—CINDY HESS KASPER
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម។-១ថែស្សាឡូនិច ៤:១៣