
តន្ត្រីដ៏ពិរោះរណ្តំ
ដោយBill Crowder
October 25, 2018
ឪពុកម្តាយរបស់ខ្ញុំ បានបង្រៀនខ្ញុំឲ្យស្រឡាញ់ដូរតន្ត្រីគ្រប់ប្រភេទ គឺរាប់ចាប់ពីតន្រ្តីជនបទ ដល់តន្រ្តីបុរាណ។ ដូចនេះ បេះដូងខ្ញុំបានលោតយ៉ាងលឿន ខណៈពេលដែលខ្ញុំកំពុងតែដើរ ចូលក្នុងមហោស្រពមូស្គូ ដើម្បីស្តាប់តន្រ្តីជាតិប្រទេសរូស្ស៊ី។ មហោស្រពនេះ ស្ថិតក្នុងចំណោមសាលមហោស្រពដែលធំបំផុតរបស់ប្រទេសនេះ។ ខណៈពេលដែលអ្នកដឹកនាំវង់តន្រ្តីកំពុងតែនាំតន្ត្រីករទាំងឡាយ ឲ្យប្រគុំបទដ៏ល្បីល្បាញរបស់លោកឆាយកូស្គី(Tchaikovsky) ភ្លេងក៏ឡើងសម្លេងបន្តិចម្តងៗ លាន់ឡើង កាន់តែពិរោះរណ្តំ។ ពេលនោះជាពេលដ៏អស្ចារ្យ ហើយទស្សនិកជនក៏បានក្រោកឡើយទះដៃសរសើរ។ ព្រះគម្ពីរបរិសុទ្ធទាំងមូល គឺប្រៀបបាននឹងតន្ត្រីដែលបានប្រគំឡើង ដោយភាពពិរោះរណ្តំ ដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត គឺនៅត្រង់ចំណុច ដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់ពីអ័ដាម និងនាងអេវ៉ាបានធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បាអេដែន ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានព្រះដ៏ប្រោសលោះមួយអង្គ(លោកុប្បត្តិ ៣:១៥)។ ហើយខ្លឹមសារមួយនេះ ក៏បានបន្តនៅក្នុងបទគម្ពីរសញ្ញាថ្មីទំាងមូល។ ព្រះបន្ទូលសន្យារបស់ទ្រង់ បានបង្ហាញនៅក្នុងកូនចៀម នៃបទរំលង(និក្ខមនំ ១២:២១) ក្តីសង្ឃឹមរបស់ពួកហោរា(១ពេត្រុស ១:១០) និងការស្រេកឃ្លាននៃរាស្រ្តរបស់ព្រះ។ បទគម្ពីរ១យ៉ូហាន ៤:១៤ បានបញ្ចាក់ថា “យើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក”។ តើយើងបានឃើញ និងធ្វើបន្ទាល់ដោយរបៀបណា? ព្រះទ្រង់បានសម្រេចព្រះបន្ទូល ដែលបានសន្យាថា នឹងសង្រ្គោះលោកិយដែលមានបាប នៅពេលដែលព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង ហើយផ្សះផ្សាយើងឲ្យជាងនឹងព្រះអាទិកររបស់យើង។ ហើយថ្ងៃណាមួយ ទ្រង់នឹងយាងមកវិញ ហើយស្អាងស្នាព្រះហស្តរបស់ទ្រង់ទំាងមូលឡើងវិញ។ ខណៈពេលដែលយើងនឹកចាំ អំពីការអ្វីដែលព្រះរាជបុត្រានៃព្រះ បានធ្វើសម្រាប់យើង ចូរយើងអបអរព្រះយេស៊ូវ ដែលបាននំាមកនូវការប្រគុំដែលលាន់ឡើង យ៉ាងពិរោះរណ្តំបំផុត នៃព្រះគុណ និងការសង្រ្គោះ ដែលព្រះជាម្ចាស់មានសម្រាប់យើង និងពិភពលោករបស់ទ្រង់។ —BILL CROWDER
បទគម្ពីរប្រចាំថ្ងៃ
ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ ១យ៉ូហាន ៤:១៤