ព្រឹក

ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើង?
ដោយUltimately with R.C. Sproul
December 5, 2022
ព្រះអម្ចាស់មិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីទុក្ខវេទនា ក្នុងការរស់នៅ ក្នុងលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកឡើងអំពីសេចក្តីពិតនៃព្រះគុណព្រះ ដែលបានបង្រៀនយើង ឲ្យមានទស្សនៈត្រឹមត្រូវ អំពីសោកនាដកម្ម និងគ្រោះមហន្តរាយ។ អត្ថបទ មានជនស្លូតត្រង់១៨នាក់ កំពុងតែរស់នៅក្នុងអគារមួយខ្នង ហើយអគារនោះក៏បានរលំ។ ហើយគេប្រហែលជាចង់សួរថា “ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង?” ព្រះយេស៊ូវឆ្លើយថា “ហេតុអ្វីព្រះទ្រង់មិនគួរអនុញ្ញាតឲ្យរឿងនេះកើតឡើង?” ហើយសំណួរដែលអ្នកគួរតែសួរនោះគឺ ហេតុអ្វីព្រះវិហារនោះមិនបានដួលរំលំមកលើក្បាលអ្នក។ បើអ្នកពិតជាជឿថា យើងរស់នៅ ដោយសារព្រះគុណព្រះ នោះអ្នកត្រូវឆ្លើយតបថា មូលហេតុដែលព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង គឺដោយសារព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីសោកនាដកម្ម ក្នុងការរស់នៅក្នុងលោកិយនេះឡើយ។ ព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីការស្លាប់ ដោយសារដួលរំលំព្រះវិហារ ឬអគារខ្ពស់កប់ពីលើយើង ព្រោះព្រះអង្គមិនបានជំពាក់សេរីភាពនោះ នឹងយើងឡើង តែយើងទៅវិញទេដែលជំពាក់ព្រះអង្គ ដោយមិនអាចសងរួច។ ហើយព្រះយេស៊ូវក៏បានព្រមានខ្លាំងៗថា “អ្នករាល់គ្នាក៏នឹងត្រូវវិនាសអស់កល្បជានិច្ច” បើសិនជាមិនប្រែចិត្តទេនោះ។
ប្រភេទ
ល្ងាច

ការរង់ចាំ ដោយចិត្តរំពឹង
ដោយPatricia Raybon
December 5, 2022
គាត់ … ប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។ លូកា ២:៣៨ នៅថ្ងៃដ៏មមាញឹក មុនពេលថ្ងៃណូអែលមកដល់ ស្ត្រីចំណាស់ម្នាក់បានទៅការិយាល័យប្រៃសណីយ៍ក្នុងតំបន់ដែលខ្ញុំរស់នៅ។ នៅទីនោះមានមនុស្សកកកុញកំពុងរង់ចាំវេនទទួលសំបុត្រម្តងម្នាក់។ បុគ្គលិកប្រៃសណីយ៍ដែលកំពុងមានចិត្តអត់ធ្មត់ បានឃើញគាត់ផ្លាស់ទីយឺតៗ ហើយក៏បាននិយាយស្វាគមន៍គាត់ថា “សូស្តី នារីវ័យក្មេង!” ពាក្យសម្ដីរបស់គាត់មានភាពស្និទ្ធស្នាល តែអ្នកខ្លះប្រហែលជាគិតថា គាត់កំពុងតែប្រាប់ស្ត្រីចំណាស់នោះថា “ការមានវ័យក្មេង ល្អជាងការមានវ័យចាស់”។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យយល់ឃើញថា ការមានវ័យចាស់អាចបណ្តាលចិត្តយើងឲ្យមានក្តីសង្ឃឹម។ កាលលោកយ៉ូសែប និងនាងម៉ារានាំព្រះឱរសយេស៊ូវ ថ្វាយដល់ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មានអ្នកជឿវ័យចំណាស់ពីរនាក់បានក្លាយជាតួអង្គដ៏សំខាន់។ ពីដំបូង លោកស៊ីម្មាន ដែលបានរង់ចាំព្រះមែស៊ីយាងមកអស់ជាច្រើនឆ្នាំ ក៏បានបីព្រះអង្គ “ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រីអាណ ជាហោរាស្រី ដែល “មានវ័យចាស់យ៉ាងខ្លាំង”(ខ.៣៦) ក៏បានមកទីនោះដែរ នៅពេលដែលលោកស៊ីម្មានកំពុងជជែកគ្នា ជាមួយនាងម៉ារា និងលោកយ៉ូសែប។ គាត់ជាស្ត្រីមេម៉ាយដែលធ្លាប់រៀបការបានតែ៧ឆ្នាំ ហើយក៏បានរស់នៅក្នុងព្រះវិហារ ពេលគាត់មានអាយុ៨៤ឆ្នាំ។ គាត់នៅតែក្នុងព្រះវិហារ មិនដែលចេញទៅណាឡើយ ។ “គាត់គោរពទាំងយប់ទាំងថ្ងៃ ដោយការតម ហើយអធិស្ឋាន គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម”(ខ.៣៧-៣៨)។ អ្នកបម្រើទាំងពីរនាក់នេះ ដែលសង្ឃឹមដល់ព្រះ បានក្រើនរំឭកយើង កុំឲ្យឈប់រង់ចាំព្រះអង្គ ដោយចិត្តរំពឹងដ៏អស្ចារ្យ ទោះយើងកំពុងតែស្ថិតក្នុងវ័យណាក៏ដោយ។—PATRICIA RAYBON
តើអ្នកបានរៀនសូត្រអ្វីខ្លះ ពីអ្នកជឿវ័យចំណាស់ទាំងអស់នោះ អំពីសេចក្តីស្មោះត្រង់របស់ព្រះ? តើអ្នកបានទទួលការបណ្តាលចិត្តអ្វីខ្លះ ពីការមានក្តីសង្ឃឹមរបស់ពួកគេ?
ឱព្រះវរបិតាដ៏ស្មោះត្រង់ ពេលណាយើងខ្ញុំអស់សង្ឃឹម សូមព្រះអង្គរំឭកយើងខ្ញុំ ឲ្យរង់ចាំព្រះអង្គ ដោយចិត្តរំពឹងដ៏អស្ចារ្យ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥