
ការស៊ូទ្រាំរបស់ពួកបរិសុទ្ធ
ដោយUltimately with R.C. Sproul
January 30, 2023
បើការស៊ូទ្រាំរបស់យើងក្នុងជំនឿ ពឹងផ្អែកទៅលើខ្លួនយើង នោះយើងអាចដាច់ចេញពីព្រះគ្រីស្ទ បានគ្រប់ពេល។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹងបង្រៀនថា គោលលទ្ធិនៃការស៊ូទ្រាំរបស់ពួកបរិសុទ្ធ គឺបានពឹងផ្អែកទាំងស្រុងទៅលើជំនឿដែលយើងមាន ទៅលើភាពស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ។ អត្ថបទ ទំនុកចិត្តដែលយើងមាន ទៅលើការស៊ូទ្រាំរបស់ពួកបរិសុទ្ធ មិនមែនជាទំនុកចិត្តដែលពឹងផ្អែកទៅលើសាច់ឈាម ដែលក្នុងនោះ យើងមើលមកខ្លួនឯង ហើយនិយាយថា “ខ្ញុំនឹងមិនអាចដាច់ចេញពីព្រះបានទេ។ ខ្ញុំមានការប្តេជ្ញាចិត្តខ្លាំងណាស់”។ សម្ដីនេះមិនខុសពីពាក្យដែលលោកពេត្រុស បាននិយាយក្នុងបន្ទប់ជាន់ខាងលើ មុនពេលគាត់បដិសេធន៍ព្រះអង្គ។ តាមពិត ខ្ញុំចូលចិត្តពាក្យថែរក្សា ខ្លាំងជាងពាក្យ ស៊ូទ្រាំ។ មូលហេតុដែលយើងអាចស៊ូទ្រាំបាន គឺដោយសារព្រះទ្រង់ថែរក្សាយើងឲ្យជាប់នៅ។ បើព្រះអង្គទុកឲ្យយើងពឹងផ្អែកលើខ្លួនយើង នោះយើងអាចដួលចុះបានគ្រប់ពេល។ សាតាំងអាចរែងយើងដូចរែងស្រូវ។ តែទំនុកចិត្តដែលយើងមាន លើជំពូកចុងក្រោយនៃសេចក្តីសង្រ្គោះរបស់យើង គឺពឹងផ្អែកទៅលើព្រះបន្ទូលសន្យាដែលថា ព្រះទ្រង់នឹងបញ្ចប់ការអ្វីដែលព្រះអង្គបានចាប់ផ្តើម ហើយពឹងផ្អែកលើសមត្ថភាពរបស់សម្តេចសង្ឃដ៏ខ្ពស់បំផុតដែលយើងមាន ដែលបានទូលអង្វរជំនួសយើងជារៀងរាល់ថ្ងៃ។ ព្រះអង្គនឹងថែរក្សាយើងឲ្យជាប់នៅ។