
ព្រះអង្គស្ម័គ្រព្រះទ័យសុគត
ដោយUltimately with R.C. Sproul
April 3, 2023
ព្រះយេស៊ូវមិនមានការស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះរាស្រ្តព្រះអង្គឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមនិយាយសង្កត់ធ្ងន់ថា ព្រះគ្រីស្ទបានស្ម័គ្រព្រះទ័យយាងចុះមកក្នុងពិភពលោក ហើយរងទុក្ខ ដើម្បីប្រោសលោះយើងឲ្យរួចពីបាប។ អត្ថបទ ព្រះគម្ពីរបានចែងថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា ឲ្យយាងចុះមកក្នុងលោកិយ។ តែពេលដែលព្រះអង្គចាត់ព្រះរាជបុត្រាឲ្យយាងចុះមក គឺដោយសារចាប់តាំងពីអស់កល្បជានិច្ចមក ព្រះរាជបុត្រាបានយល់ព្រមយាងចុះមកក្នុងលោកិយ។ ដូចនេះ អង្គទី២នៃព្រះត្រៃឯក មិនបានស្ទាក់ស្ទើរ នៅក្នុងការយាងចុះមកក្នុងផែនដីនោះឡើយ។ តែចាប់តាំងពីអស់កល្បជានិច្ចរៀងមក ព្រះអង្គសព្វព្រះទ័យនឹងធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ ហើយការព្រមព្រៀងរវាងព្រះវបិតា និងព្រះរាជបុត្រា បានកើតមានតាំងពីមុនកំណើតផែនដី ហើយព្រះរាជបុត្រាក៏បានស្ម័គ្រព្រះទ័យទទួលយកភាពជាមនុស្ស ព្រមទទួលការបន្ទាបបន្ថោក ក្នុងភាពជាអ្នកបម្រើ ដោយស្តាប់បង្គាប់ទាល់តែសុគត ដើម្បីប្រោសលោះរាស្រ្តព្រះអង្គ។