ព្រឹក

ចូរឲ្យបានបរិសុទ្ធ ព្រោះព្រះអង្គបរិសុទ្ធ
ដោយUltimately with R.C. Sproul
June 5, 2023
ក្រឹត្យវិន័យរបស់ព្រះបានត្រាស់ហៅយើង ឲ្យរស់នៅជាមនុស្ស តាមបំណងព្រះទ័យព្រះ គឺរស់នៅជាមនុស្សដែលឆ្លុះបញ្ចាំង ឲ្យគេស្គាល់ចារិកលក្ខណៈរបស់ព្រះអាទិករ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីទំនាក់ទំនងរវាងរូបភាព និងក្រឹត្យវិន័យរបស់ព្រះអង្គ។ អត្ថបទ ពេលដែលព្រះទ្រង់ប្រមូលផ្តុំរាស្រ្តព្រះអង្គ នៅជើងភ្នំស៊ីណាយ ហើយប្រទានក្រិត្យវិន័យដល់ពួកគេ ហើយក៏បានរាប់ពួកគេជារាស្រ្តជ្រើសតាំង ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ក្នុងពិភពលោក។ ពេលនោះ ព្រះអង្គក៏បានប្រាប់ពួកគេថា “ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ”។ នេះមិនមែនជាការត្រាស់ហៅថ្មីនោះទេ។ យើងត្រូវទទួលខុសត្រូវក្នុងការរស់នៅដោយសេចក្តីបរិសុទ្ធ ព្រោះព្រះទ្រង់បរិសុទ្ធ គឺបានចាក់ឫស និងមានមូលដ្ឋានគ្រឹះនៅក្នុងការបង្កើតរបស់ព្រះអង្គ។ កាលព្រះអង្គបង្កើត និងរចនាយើងមក ព្រះអង្គមានបន្ទូលថា “ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង”។ ពេលព្រះអង្គបង្កើតមនុស្សមក ឲ្យមានភាពដូចព្រះអង្គ គឺមានន័យថា ក្នុងនាមយើងជាស្នាព្រះហស្តព្រះអង្គ ដែលមានភាពដូចព្រះអង្គ ព្រះអង្គបានត្រាស់ហៅយើងឲ្យរស់នៅ ដោយឆ្លុះបញ្ចាំងឲ្យគេឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ យើងត្រូវឆ្លុះបញ្ចាំងឲ្យគេឃើញសេចក្តីបរិសុទ្ធរបស់ព្រះអង្គ ក្នុងការរស់នៅរបស់យើង។
ប្រភេទ
ល្ងាច

រូបព្រះនៅក្នុងចិត្តយើង
ដោយKenneth Petersen
June 5, 2023
កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ។ និក្ខមនំ ២០:៤ សម្រាប់អ្នកដំណើរដែលឆ្លងកាត់តាមទីក្រុងមីតឌលតុន រដ្ឋវីនខុនស៊ីន ពួកគេអាចទៅទស្សនាសារមន្ទីរជាតិទឹកជ្រលក់ម៉ាយ៉ាណេ។ មនុស្សជាច្រើនមានអារម្មណ៍ថា ការមានទឹកជ្រលក់ម៉ាយ៉ាណេមួយដប គឺហាក់ដូចជាច្រើនហើយ តែក្នុងសារមន្ទីរនេះ គេបានដាក់តាំងម៉ាយ៉ាណេ ដែលមានម៉ាក និងប្រភេទខុសៗគ្នា ចំនួន៦០៩០ដប មកពីតំបន់ផ្សេងៗក្នុងពិភពលោក។ នៅទីក្រុងមែកឃ្លីន រដ្ឋតិចសាស់ អ្នកប្រហែលមានការភ្ញាក់ផ្អើល ពេលបានឃើញសារមន្ទីរបន្លាលួស ឬដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺសារមន្ទីររបង។ រឿងនេះបានបង្ហាញថា មានការជាច្រើនដែលមនុស្សយើងបានចាត់ទុកជារបស់សំខាន់ ក្នុងជីវិត។ សូម្បីតែផ្លែចេកក៏ត្រូវបានគេយកមកដាក់តាំង ក្នុងសារៈមន្ទីរផ្លែចេកផងដែរ។ យើងប្រហែលជាអស់សំណើច ពេលដែលបានដឹងអំពីរឿងនេះ តែយើងក៏ចាំបាច់ត្រូវទទួលស្គាល់ផងដែរថា យើងបានបង្កើតសារៈមន្ទីរផ្ទាល់ខ្លួនក្នុងចិត្តយើង សម្រាប់ដាក់តាំងរូបព្រះផ្សេងៗ។ ព្រះទ្រង់បង្គាប់យើងថា “កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ”(និក្ខមនំ ២០:៣) ហើយ “ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ”(ខ.៥)។ តែយើងបានបង្កើតរូបព្រះទាំងនោះ ដោយមិនដឹងខ្លួន ក្នុងរូបភាពជាទ្រព្យសម្បត្តិ ឬការត្រេកត្រអាល ឬក៏ជោគជ័យជាដើម ឬអ្វីមួយដែលមានតម្លៃចំពោះយើង ដែលយើងបានថ្វាយបង្គំដោយមិនដឹងខ្លួន។ យើងងាយនឹងមើលរំលងអត្ថន័យរបស់បទគម្ពីរនេះ។ ជាការពិតណាស់ ព្រះទ្រង់ឲ្យយើងមានការទទួលខុសត្រូវ ចំពោះសារមន្ទីរនៃអំពើបាប ដែលយើងបានបង្កើត។ តែព្រះអង្គក៏បានមានបន្ទូលថា ព្រះអង្គប្រទានសេចក្តីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់ព្រះអង្គ(ខ.៦)។ ព្រះអង្គជ្រាបថា សារមន្ទីររបស់យើង ពិតជាមានសារៈសំខាន់ប៉ុណ្ណា។ ព្រះអង្គជ្រាបថា ការស្កប់ចិត្តពិតប្រាកដ គឺមាននៅក្នុងសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះអង្គ។—KENNETH PETERSEN
តើមានអំពើបាបណាខ្លះ ដែលអ្នកបានលាក់កំបាំង? តើអ្នកនឹងលះបង់វា ដើម្បីព្រះអង្គដែរឬទេ?
ឱព្រះអម្ចាស់ សូមព្រះអង្គគង់នៅជាចំណុចកណ្តាលនៃជីវិតទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យលះបង់រូបព្រះ ដែលទូលបង្គំមានក្នុងពេលសព្វថ្ងៃ។
For further study, read Feeling the Weight of Sin at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៥-២៧ និង យ៉ូហាន ១៦