ព្រឹក

បានប្រទានមក ដោយឥតគិតថ្លៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 6, 2025
«ដែលអ្នករាល់គ្នាបានជួយដល់សេចក្តីកំសត់របស់ខ្ញុំ នោះប្រពៃហើយ។ ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ» (ភីលីព ៤:១៤-១៥)។
ការរស់នៅជាគ្រីស្ទបរិស័ទ គឺជាការរស់នៅជាអ្នកទទួល និងជាអ្នកឲ្យ។
មនុស្សជាច្រើនបានទទួលការអប់រំអំពីសារៈសំខាន់នៃការមានគណនីធនាគារសម្រាប់ការចូលនិវត្តន៍ ដោយសន្សំប្រាក់ទុកជាទៀងទាត់។ ការបដិសេធន៍ទាំងស្រុង មិនព្រមធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងផ្នែកហិរញ្ញវត្ថុគឺជាកំហុសដ៏ធំមួយ តែក្នុងនាមយើងជាអ្នកជឿព្រះ យើងក៏ត្រូវពិចារណាអំពីការចែករំលែក និងការវិនិយោគខាងវិញ្ញាណ ដោយគិតដល់ភាពអស់កល្បជានិច្ចផងដែរ។
ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព សាវ័ក ប៉ុល បានសរសើរបងប្អូនក្នុងព្រះគ្រីស្ទនៅទីនោះ ដែលបាន «ជួយដល់សេចក្តីកំសត់របស់គាត់» ជាការធ្វើការជាដៃគូ ដែលរាប់បញ្ចូលការជួយទំនុកបម្រុងគាត់ផងដែរ។ សេចក្តីសប្បុរសរបស់ពួកជំនុំនៅទីក្រុងភីលីពមានភាពលេចធ្លោ ដោយសារពួកគេមានចិត្តសប្បុរសលើសពួកជំនុំផ្សេងទៀត។ ពួកជំនុំមួយនេះមានភាពក្មេងខ្ចីមែន តែពួកគេបានប្ដេជ្ញាចិត្តតាំងពីដើមមកថា ពួកគេនឹងជួយផ្គត់ផ្គង់ការងារដំណឹងល្អរបស់គាត់។
ការផ្គត់ផ្គង់របស់ពួកគេ ចំពោះសាវ័ក ប៉ុល មិនគ្រាន់តែលេចធ្លោប៉ុណ្ណោះទេ តែក៏មានរយៈពេលយូរផងដែរ។ ពួកគេបានដាក់ដង្វាយឲ្យគាត់ជាទៀងទាត់ ដើម្បីបំពេញតម្រូវការគាត់ម្តងហើយម្តងទៀត។ បុរសស្ត្រីទាំងនោះនៅតែប្ដេជ្ញាចិត្តចំពោះគាត់ ទោះរយៈពេល១ទសវត្សរ៍បានកន្លងផុតទៅ ចាប់តាំងពីពេលដែលសាវ័ក ប៉ុល ផ្សាយដំណឹងល្អដល់ពួកគេ។
ការដាក់ដង្វាយរបស់ពួកគេ មិនបានធ្វើឡើងតាមអារម្មណ៍ឡើងចុះ ហើយក៏មិនមែនដោយសារការអូសទាញពីកត្តាខាងក្រៅ។ តែពួកគេដាក់ដង្វាយ ព្រោះពួកគេដឹងថា អ្វីៗដែលពួកគេមាន គឺសុទ្ធតែជាការប្រទានមកពីព្រះ ដោយមិនបានឲ្យពួកគេតបស្នង។ ជាការពិតណាស់ កាលព្រះយេស៊ូវចាត់ពួកសាវ័កឲ្យចេញទៅ ព្រះអង្គបានរម្លឹកពួកគេថា ដោយសារពួកគេបានទទួល ដោយមិនបានតម្រូវឲ្យតបស្នង នោះពួកគេក៏ត្រូវ ឲ្យទៅអ្នកដទៃ ដោយមិនរំពឹងថា គេនឹងតបស្នងផងដែរ (ម៉ាថាយ ១០:៨)។ ម្យ៉ាងទៀត ព្រះគុណរបស់ព្រះ គឺជាមូលដ្ឋានគ្រឹះដែលការធ្វើការជាដៃគូ ដែលមានការលះបង់ ភាពសប្បុរស និងប្រើធនធានបានត្រឹមត្រូវ។ គ្រឹះដែលបានសង់ឡើង នៅពេលដែលយើងដឹងថា អត្តសញ្ញាណ និងអ្វីៗដែលយើងមាន បូករួមទាំងធនធាន អំណោយ និងសមត្ថភាព គឺសុទ្ធតែមកពីព្រះអង្គ។
យើងមិនមានអំណោយទាន និងសមត្ថភាពដូចគ្នា នៅក្នុងការឲ្យ ហើយការដាក់ដង្វាយឲ្យអ្នកដទៃ មិនគ្រាន់តែ ដើម្បីបង្ហាញចិត្តសប្បុរសប៉ុណ្ណោះទេ។ តែដោយសារយើងរាល់គ្នាសុទ្ធតែជាអ្នកទទួលអ្វីៗដែលព្រះទ្រង់បានប្រទានដល់យើង នោះយើងក៏នឹងស្វែងរកឱកាសចែករំលែកដល់អ្នកដទៃផងដែរ។ ព្រះអម្ចាស់មានគោលបំណង ដាក់រាស្ត្រព្រះអង្គឲ្យរួបរួមគ្នា ដើម្បីឲ្យយើងចែករំលែកដល់អ្នកដទៃ តាមព្រះគុណដែលបានប្រទានមកយើង (រ៉ូម ១២:៦)។ យើងមិនគួរឲ្យទៅគេ ដោយសារយើងបានទទួលការទាញនាំ ឬដោយសារយើងបានឮបទចម្រៀងប៉ះពាល់ចិត្តធ្វើឲ្យស្រក់ទឹកភ្នែក ឬដើម្បីឲ្យគេចារឈ្មោះយើងនៅលើអគារ ឬនៅលើបង់សម្រាប់អង្គុយនោះទេ។ តែយើងគួរតែឲ្យដោយសារហេតុផលតែមួយទេ គឺដោយសារព្រះទ្រង់បានប្រទានមកយើង ដោយឥតគិតថ្លៃ និងដោយព្រះទ័យសប្បុរស។
ព្រះគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៩:១-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២៣-២៥ និងម៉ាថាយ ១
ប្រភេទ
ល្ងាច

កន្លែងកិត្តិយស ដែលបន្ទាបខ្លួន
ដោយKirsten Holmberg
May 6, 2025
លូកា ១៤:៧-១១
ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។ លូកា ១៤:១១
ក្នុងនាមអ្នកស្រីចេននី ជាគ្រូបង្រៀនថ្នាក់បឋមសិក្សា ជាញឹកញាប់ គាត់បាននាំសិស្សរបស់គាត់ ចូលទៅក្នុងថ្នាក់រៀនផ្សេងៗ ដើម្បីឲ្យពួកគេរៀនមុខវិជ្ជាតន្ត្រី និងសិល្បៈ។ នៅពេលដែលគាត់ប្រាប់ពួកគេឲ្យតម្រង់ជួរ ដើម្បីដើរទៅថ្នាក់រៀនមួយទៀត សិស្សថ្នាក់ទី៥ទាំងនោះ ក៏បានដណ្តើមគ្នាឈរមុខគេ។ ថ្ងៃមួយ អ្នកស្រីចេននី ក៏បានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល នៅពេលពួកគេកំពុងឈរតម្រង់ជួរ ដោយឲ្យពួកគេត្រឡប់មកក្រោយ ធ្វើឲ្យអ្នកឈរមុខគេ កាលប៉ុន្មានវិនាទីមុន ក្លាយជាអ្នកឈរក្រោយគេវិញ។ ការនេះក៏បានធ្វើឲ្យពួកគេលាន់មាត់គ្រប់គ្នា ដោយការភ្ញាក់ផ្អើល។
នៅពេលដែលព្រះយេស៊ូវសង្កេតឃើញការដណ្តើមមុខតំណែងគ្នាស្រដៀងនេះដែរ នៅតុអាហារពេលល្ងាច ព្រះអង្គក៏បានឆ្លើយតប ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច ដែលបានធ្វើឲ្យភ្ញៀវដទៃទៀតមានការភ្ញាក់ផ្អើលផងដែរ។ ព្រះអង្គបានមានបន្ទូលអំពីរឿងពិធីជប់លៀងរបស់មង្គលការមួយ ដែលក្នុងនោះ ព្រះអង្គបានបង្រៀនពួកគេមិនឲ្យ “អង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ” តែផ្ទុយទៅវិញ “ត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន”(លូកា ១៤:៨-១០)។ ព្រះគ្រីស្ទក៏បានធ្វើឲ្យពួកគេភ្ញាក់ផ្អើលចំពោះប្រពៃណីសង្គមរបស់ពួកគេ ដោយមានបន្ទូលថា “ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ”(ខ.១១)។
យើងប្រហែលពិបាកអនុវត្តតាម គោលការណ៍នៃនគរព្រះ ត្រង់ចំណុចនេះ ដែលបានប្រាប់យើងឲ្យបន្ទាបខ្លួនទទួលយកកន្លែងអង្គុយក្រោយគេ ជាពិសេស ដោយសារសាច់ឈាមយើងជាមនុស្សតែងតែល្បួងយើង ឲ្យផ្ដោតទៅលើ “ភាពលេចធ្លោជាងគេ” ឬ “ការឈ្នះគេ”។ តែព្រះយេស៊ូវបានជំរុញយើងឲ្យយកគំរូតាមព្រះអង្គ ហើយមើលទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គជួយរៀបចំផ្នត់គំនិតយើងឡើងវិញ ឲ្យមើលឃើញថា ការបន្ទាបខ្លួនអង្គុយកន្លែងក្រោយគេ តូចទៀបជាងគេ គឺជាការអង្គុយនៅកន្លែងកិត្តិយសយ៉ាងពិតប្រាកដ។—Kirsten Holmberg
ក្នុងការរស់នៅរបស់អ្នក តើនរណាខ្លះមានការបន្ទាបខ្លួន ដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យយើងមាន?
តើអ្នកមានការពិបាកលះបង់កន្លែងកិត្តិយស នៅពេលណា?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញចេញនូវការបន្ទាបខ្លួន គ្រប់កាលៈទេសៈ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ២១-២២ និង លូកា ២៣:២៦-៥៦