នំម៉ាណាប្រចាំថ្ងៃ

ធនធាន

សៀវភៅ និងធនធានផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរ

ទំព័រ 2 នៃ 3 (សរុប 33 ធនធាន)

ចូរយើងអធិស្ឋាន

ចូរយើងអធិស្ឋាន

យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។ 

មាតិការ : 

  1. ការអធិស្ឋាន
  2. ដើម្បីសរសើរដំកើង និងគោរពព្រះ
  3. ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន
  4. ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ
  5. អធិស្ឋានសូមការដឹកនាំ និងទិសដៅ
  6. អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ 

លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

ការស្រេកឃ្លានខាងវិញ្ញាណ

ការស្រេកឃ្លានខាងវិញ្ញាណ

សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។

ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

តើព្រះពិតជាមានមែនឬ? មានមនុស្សជាច្រើនអះអាងថា ខ្លួនមិនជឿទេថា ព្រះពិតជាមានមែន តែពួកគេគ្មានភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមិនមានមែន ដូចការអះអាងរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះមិនដឹងច្បាស់ថា ព្រះមានពិតមែន ឬអត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានភស្តុតាងបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន ហើយព្រះអង្គកំពុងតែមានព្រះជន្មរស់នៅឬទេ? ខិតប័ណ្ណនេះនឹងបង្ហាញលោកអ្នក នូវហេតុផល និងភស្តុតាងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន មិនតែប៉ុណ្ណោះ ខិតប័ណ្ណនេះ ថែមទាំងប្រាប់យើង ពីមូលហេតុដែលយើងត្រូវទទួលជឿព្រះអង្គផងដែរ។ បើសិនជាអ្នកបានបើកចំហរចិត្ត ព្រមទទួលជឿថា ព្រះពិតជាមានមែន តែអ្នកមិនដឹងច្បាស់ថា អ្នកអាចទទួលស្គាល់ថា ព្រះយេស៊ូវជា “ព្រះដែលបានយាងមកយកកំណើតជាមនុស្ស”ឬក៏អត់ នោះមិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ ព្រះយេស៊ូវជាគ្រូបង្រៀនព្រះបន្ទូលមកពីស្រុកណាសារ៉ែត  ដែលបានសន្យាថា  នឹងជួយដល់អស់អ្នកដែលយកចិត្តទុកដាក់ អំពីការធ្វើតាមបំណងព្រះហឫទ័យព្រះ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ”(យ៉ូហាន ៧:១៧)។ 

មាតិការ: 

  1. មនុស្សមិនអាចជៀសផុតពីសេចក្តីជំនឿ
  2. ដែនកំណត់នៃវិទ្យាសាស្រ្ត
  3. បញ្ហារបស់ទ្រឹស្តីអំពីការវិវត្តន៍
  4. ទំលាប់នៃចិត្តរបស់មនុស្ស
  5. ប្រវត្តិរបស់កណ្ឌលោកុប្បត្តិ
  6. ប្រជាជាតិអ៊ីសា្រអែល
  7. ការអៈអាងរបស់ព្រះគ្រីស្ទ
  8. ភស្តុតាងនៃការអស្ចារ្យ
  9. ភាពលម្អិតនៃធម្មជាតិ
  10. បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន
  11. ភស្តុតាងនៃការអស្ចារ្យ
  12. ភាពលម្អិតនៃធម្មជាតិ
  13. បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន 

បើអ្នកបានទទួលស្គាល់ភស្តុតាង ដែលព្រះបានបើកសម្តែងព្រះអង្គទ្រង់ តាមរយៈព្រះរាជបុត្រាព្រះអង្គហើយ នោះសូមចាំថា ព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទបានសុគត ដើម្បីលោះយើងឲ្យរួចពីបាប ហើយអស់អ្នក ដែលជឿព្រះអង្គ នឹងបានទទួលការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ជាអំណោយ ដោយឥតគិតថ្លៃ។ សេចក្តីសង្រ្គោះដែលព្រះគ្រីស្ទប្រទាន មិនមែនជារង្វាន់ សម្រាប់ការខិតខំធ្វើការល្អនោះទេ តែជាអំណាយដល់អស់អ្នក   ដែលបានទទួលជឿព្រះអង្គ  ទោះបានឃើញភស្តុតាងឬអត់ក៏ដោយ(យ៉ូហាន ៥:២៤ រ៉ូម ៤:៥ អេភេសូរ ២:៨-១០)។

ក្នុងព្រះវត្តមានព្រះអង្គ

ក្នុងព្រះវត្តមានព្រះអង្គ

ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?

តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?

ពេល​យើង​ទៅ​ព្រះ​វិហារ យើង​បាន​ស្តាប់​លោក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល យើង​បាន​អធិស្ឋាន ហើយ​ប្រហែល​ជាបាន​ចូល​រួម នៅ​ក្នុង​កម្ម​វិធី​យុវជន និង​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ។ល។ ប៉ុន្តែ​ តើ​ការ​ចូល​រួម និង​ការ​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​ជា​គ្រីស្ទ​បរិស័ទ​ឬ? ក្នុង​កូន​សៀវភៅ​នេះ អ្នក​នឹង​បាន​អាន​ទី​បន្ទាល់ ឬ​រឿង​របស់​ក្មេង​ស្រី​ជំទង់ម្នាក់ ដែល​បាន​ភ្ញាក់​ដឹង​ខ្លួន​ថា នាង​មិន​បាន​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ពិត​ប្រាកដ​ទេ ទោះនាង​បាន​ចូល​រួម​សកម្ម​ភាព​ជាច្រើន នៅ​ព្រះ​វិហារ​ក៏​ដោយ។ សៀវភៅ​នេះ នឹង​ជួយ​ឲ្យ​អ្នក​ពិនិត្យ​មើល​ជីវិត​ខ្លួន​ឯង និង​ពិនិត្យ​មើល​ទំនាក់​ទំនង​ដែលអ្នក​មាន​ជា​មួយ​ព្រះ​យេស៊ូវ។

មិត្តភាពដ៏ពិត

មិត្តភាពដ៏ពិត

តើ​ជីវិត​របស់​យើង​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ប៉ុណ្ណា ពេល​ដែល​យើង​អាច​រស់​នៅ ដោយ​មាន​មិត្ត​ភាព​ដ៏​ពិត? ខណៈ​ពេល​ដែល​យើង​ស្វែង​រក​មិត្ត​ល្អ ហើយ​ថែរក្សា​មិត្ត​ភាព​ដែល​យើង​មាន​ជា​មួយ​គាត់ យើង​ក៏​គួរ​តែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​មិត្ត​ល្អ​សម្រាប់​គាត់​ផង​ដែរ។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ធ្វើ​ជា​មិត្ត​ភក្តិ​ពិត​ប្រាកដ? តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ធ្វើ​ឲ្យ​មិត្ត​ភាព​យើង​កាន់​តែ​មាន​ភាព​រឹង​មាំ? តើ​នរណា​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង? សូម​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​សៀវ​ភៅ មិត្ត​ភាព​ដ៏​ពិត សម្រាប់​អាន​ប្រចាំ​ថ្ងៃ រយៈ​ពេល​៧​ថ្ងៃ ដើម្បី​ស្វែង​យល់​អំពី​អត្ថ​ន័យ​នៃ​មិត្ត​ភាព​ដ៏​ពិត។

តើអ្នកព្រួយបារម្ភពីអ្វី?

តើអ្នកព្រួយបារម្ភពីអ្វី?

តើ​អ្នក​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ឬ? តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? តើ​អ្នក​ដឹង​ទេ​ថា អ្នក​មិន​ចាំ​បាច់​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ជាម្ចាស់ ដោយ​ភាព​អស់សង្ឃឹម ដោយសារ​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ? ផ្ទុយ​ទៅ​វិញ អ្នក​អាច​ប្រើ​វា​ជា​ឱកាស ដើម្បី​ចូល​ទៅ​ជិត​ទ្រង់​កាន់​តែ​ខ្លាំង ដោយ​សេចក្តី​សង្ឃឹម។ យើង​មិន​ចាំ​បាច់​ត្រូវ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច​របស់​យើង ឬ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​របស់​យើង​តែ​ម្នាក់​ឯង​នោះ​ឡើយ។ កូន​សៀវភៅ តើ​អ្នក​ព្រួយ​បារម្ភ​ពី​អ្វី? នឹង​ជួយ​អ្នក​ឲ្យ​អាច​កែ​ប្រែ​ការ​ព្រួយ​បារម្ភ ឲ្យ​ក្លាយ​ជា​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង។

តើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?

តើសេចក្តីស្លាប់ គឺជាទីបញ្ចប់មែនឬ?

ខណៈពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ អ្វីៗគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរ។ ប៉ុន្តែ តើការមានព្រះជន្មឡើងវិញរបស់ទ្រង់ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ សម្រាប់ជីវិតយើងសព្វថ្ងៃនេះ? សូមទាញយកកូនសៀវភៅនេះ ដោយឥតគិតថ្លៃ ដើម្បីស្វែងយល់ អំពីការធានាដែលយើងអាចមាន សម្រាប់ការរស់ឡើងវិញរបស់យើង នៅពេលអនាគត និងក្នុងជីវិតដែលកំពុងតែរង់ចាំយើង បន្ទាប់ពីយើងស្លាប់ទៅ។

ការ​រស់​នៅ បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់

ការ​រស់​នៅ បន្ទាប់​ពី​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់

លោកធីម ចេកសិន(Tim Jackson) ដែល​ជា​អ្នក​ប្រឹក្សា​ផ្លូវ​ចិត្ត បាន​សរសេរ​ថា “ការ​សោក​សង្រេង គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​យើង​នឹង​ត្រូវ​ឆ្លង​កាត់ នៅ​ពេល​ណា​មួយ”។ ក្នុង​សៀវ​ភៅ​នេះ គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​ដ៏​សោកសៅ​ដែល​គាត់​បាន​ជួប​ផ្ទាល់ ហើយ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ឈើ​ឆ្កាង និង​អំណាច​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ការ​សោក​សង្រេង ដោយ​មាន​ក្តី​សង្ឃឹម។ ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​បង្ហាញ​អំពី​ដំណាក់​កាល​នៃ​ការ​សោក​សង្រេង និង​បាន​ក្រើន​រំឭក​យើង ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​អាទិករ និង​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត។

សេចក្តីសុខដែលបានបាត់បង់

សេចក្តីសុខដែលបានបាត់បង់

អំពើ​បាប​បាន​ឆក់​យក​សេចក្តី​សុខ​ចេញ​ពី​មនុស្ស​ ហើយ​បាន​ធ្វើ​ឲ្យ​អំណោយ​ដ៏​ល្អ​នេះ បាត់​បង់​លក្ខណៈ​ដើម។ អំពើ​បាប​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​ផ្លូវ​ភេទ ដោយមិន​បាន​យល់​បំណង​ព្រះ​ទ័យ​ព្រះ។ ក្នុង​កូន​សៀវភៅ​នេះ យើង​នឹង​បាន​សិក្សា​បទគម្ពីរ​លោកុប្បត្តិ​ជំពូក​៣ ដើម្បី​ស្វែង​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​បង្កើត​មនុស្ស​ឲ្យ​មាន​ប្រុស​មាន​ស្រី។ ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ឲ្យ​មាន​ភេទខុស​គ្នា មិន​គ្រាន់​តែ​ដើម្បី​ប្រយោជន៍​របស់​យើង​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដើម្បី​ថ្វាយ​សិរី​ល្អដល់​ព្រះ​អង្គ​ផង​ដែរ។

តើខ្ញុំជាមនុស្សល្អឬ?

តើខ្ញុំជាមនុស្សល្អឬ?

មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ “មនុស្សល្អ” និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?

ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម

ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម

បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បី​តែ​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​មាន​ការ​ប្តូរ​ផ្តាច់​បំផុត ក៏​ងាយ​នឹង​ជួប​ពេល ឬ​រដូវ​កាល​នៃ​ភាព​អស់​សង្ឃឹម។ ជាក់​ស្តែង​សាវ័ក​ប៉ុល​ក៏​ធ្លាប់​បាន​និយាយ អំពី​បន្ទុក​ដែល​ធ្ងន់​ក្រៃ​លែង ដែល​បាន​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​ការងារ​គាត់អស់​សង្ឃឹម​នឹង​នៅ​រស់​(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់​បាន​ពន្យល់​ថា ការ​នេះ​បាន​កើត​ឡើង គឺ​ដើម្បី​ឲ្យ​គាត់​បានរៀន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ ជា​ជាង​ពឹង​ផ្អែក​ខ្លួន​ឯង(ខ.៩)។ ការ​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​ពេល​អស់​សង្ឃឹម គឺ​ពិត​ជា​ចាំ​បាច់​ណាស់។ ប៉ុន្តែ ដូច​ដែល​លោក​ប៊ីល ក្រោឌ័រ(Bill Crowder)ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ នៃ​ព័ន្ធ​កិច្ច​នំម៉ាណា បាន​ចង្អុល​បង្ហាញ ក្នុង​ទំព័រ​សៀវ​ភៅ​នេះ មាន​ភាព​អស់​សង្ឃឹម​មួយ​ប្រភេទ ដែល​ពិត​ជា​អាច​ប្រែ​ក្លាយ​ជា​ក្តី​សង្ឃឹម​ពិត​ប្រាកដ សម្រាប់​ថ្ងៃ​ថ្មី ផ្លូវ​ថ្មី និង​ក្តី​សង្ឃឹម ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។