ធនធាន
សៀវភៅ និងធនធានផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរ
ទំព័រ 3 នៃ 3 (សរុប 33 ធនធាន)

ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម
បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បីតែអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរផ្តាច់បំផុត ក៏ងាយនឹងជួបពេល ឬរដូវកាលនៃភាពអស់សង្ឃឹម។ ជាក់ស្តែងសាវ័កប៉ុលក៏ធ្លាប់បាននិយាយ អំពីបន្ទុកដែលធ្ងន់ក្រៃលែង ដែលបានធ្វើឲ្យគាត់ និងក្រុមការងារគាត់អស់សង្ឃឹមនឹងនៅរស់(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់បានពន្យល់ថា ការនេះបានកើតឡើង គឺដើម្បីឲ្យគាត់បានរៀនពឹងផ្អែកទៅលើព្រះជាម្ចាស់ ជាជាងពឹងផ្អែកខ្លួនឯង(ខ.៩)។ ការស្វែងរកក្តីសង្ឃឹម ក្នុងពេលអស់សង្ឃឹម គឺពិតជាចាំបាច់ណាស់។ ប៉ុន្តែ ដូចដែលលោកប៊ីល ក្រោឌ័រ(Bill Crowder)ដែលជាគ្រូបង្រៀនព្រះគម្ពីរ នៃព័ន្ធកិច្ចនំម៉ាណា បានចង្អុលបង្ហាញ ក្នុងទំព័រសៀវភៅនេះ មានភាពអស់សង្ឃឹមមួយប្រភេទ ដែលពិតជាអាចប្រែក្លាយជាក្តីសង្ឃឹមពិតប្រាកដ សម្រាប់ថ្ងៃថ្មី ផ្លូវថ្មី និងក្តីសង្ឃឹម ដែលស្ថិតស្ថេរជារៀងរហូត។

តើសេរីភាពពិតប្រាកដជាអ្វី?
មនុស្សចូលចិត្តគិតថា សេរីភាពគឺជាលទ្ធភាពដែលអាចធ្វើអ្វីៗបានតាមចិត្ត នៅកន្លែងណា នៅពេលណា និងតាមមធ្យោបាយណាក៏បាន។ យើងចង់ធ្វើជាចៅហ្វាយលើជីវិតខ្លួនឯង ហើយចង់ទៅតាមផ្លូវរបស់យើង។ ប៉ុន្តែ តើនេះជាសេរីភាពពិតប្រាកដឬ? តើសេរីភាពនេះមានភាពខុសប្លែកយ៉ាងណា បើប្រៀបធៀបនឹងសេរីភាព ដែលព្រះយេស៊ូវបានសន្យាថា នឹងប្រទានយើង ពេលណាយើងដើរតាមព្រះអង្គ? សូមស្វែងយល់ អំពីអត្ថន័យនៃសេរីភាពពិតប្រាកដ នៅក្នុងសៀវភៅ តើសេរីភាពពិតប្រាកដគឺជាអ្វី?

ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ
ការដើរតាមព្រះយេស៊ូវ មិនមែនជាការងាយទេ។ ព្រះយេស៊ូវក៏បានមានបន្ទូលដោយផ្ទាល់ថា ការដើរតាមព្រះអង្គនឹងជួបឧបស័គ្គជាច្រើន។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងអាចរំពឹងទុកជាមុនថា យើងនឹងជួបការបៀតបៀន ដូចជា ការសើចចម្អក និងការប្រឆាំងពីអ្នកមិនជឿ ក៏ដូចជាសមាជិកគ្រួសាររបស់យើង។ អ្នកស្រី ជែន ពេ ហ្វែន(Chen Pei Fen ) បានឆ្លងកាត់ការលំបាកយ៉ាងខ្លាំង នៅក្នុងដំណាក់កាលដំបូងនៃជំនឿរបស់គាត់ ហើយគាត់សូមចែកចាយទីបន្ទាល់ និងខគម្ពីរលើកទឹកចិត្ត ក្នុងសៀវភៅនេះ ជាពិសេសសម្រាប់អ្នកដែលជួបការលំបាក ឬការបៀតបៀន ដោយសារជំនឿ។ ដើម្បីអានសៀវភៅនេះ សូមទាញយកដោយឥតគិតថ្លៃ។

តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?
មនុស្សជាទូទៅចូលចិត្តនិយាយថា សាសនាណាក៏បង្រៀនមនុស្សឲ្យធ្វើល្អដែរ។ ប៉ុន្តែ តើសាសនាទាំងអស់ សុទ្ធតែដឹកនាំមនុស្ស ឆ្ពោះទៅរកព្រះតែមួយមែនទេ? តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ? ហេតុអ្វីបានជាជំនឿរបស់គ្រីស្ទបរិស័ទ មានលក្ខណៈខុសពីសាសនាទាំងអស់ នៅលើពិភពលោកគេ? តើបើសាសនានីមួយៗមានមូលដ្ឋានគ្រឹះនៃការបង្រៀនអំពីព្រះ ខុសៗគ្នា ហើយបង្ហាញផ្លូវខុសៗគ្នាទៅរកព្រះ តើធ្វើដូចម្តេចឲ្យយើងដឹងថា សាសនាមួយណាបង្រៀនត្រូវ? តើព្រះអង្គណា ជាព្រះពិត? តើព្រះពិតមានតែមួយមែនឬ? ដើម្បីស្វែងយល់អំពីសំណួរទាំងនេះ សូមទាញយក ឬ download សៀវភៅ តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?

តើខ្ញុំជានរណា?
តើគណនីហ្វេសប៊ុករបស់យើង បានប្រាប់ឲ្យគេដឹងថា យើងជានរណា? តើអត្តសញ្ញាណរបស់យើង មានការផ្តេកផ្តួលទៅលើពិន្ទុនៅសាលា ទស្សនៈរបស់មិត្តភក្តិយើង ឬចំនួនមិត្តភក្តិដែលយើងមានឬ? ឬមួយវាអាស្រ័យទៅលើអ្វីដែលឪពុកម្តាយយើងបាននិយាយអំពីយើង? ពុំនោះទេ តើអត្តសញ្ញាណរបស់យើង ផ្អែកទៅលើកត្តាទាំងអស់នេះរួមផ្សំគ្នាឬ? តើធ្វើដូចម្តេចឲ្យអ្នកដឹងច្បាស់ថា ខ្លួនឯងជានរណា? ព្រះគម្ពីរបានប្រាប់យើងថា វិធីល្អបំផុត ដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯងច្បាស់ ដោយមានទំនុកចិត្ត និងការស្កប់ចិត្តនោះ គឺយើងត្រូវរៀនស្គាល់ខ្លួនឯង តាមរយៈការស្គាល់ព្រះយេស៊ូវ។ ព្រះអង្គបានប្រទានអត្តសញ្ញាណល្អបំផុត មកយើងរាល់គ្នា ដែលមិនអាស្រ័យទៅលើការគិតរបស់អ្នកដទៃ ឬការគិត ឬអារម្មណ៍របស់យើង។ វាជាអំណោយមកពីព្រះ ដែលគង់នៅអស់កល្បជានិច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

ជំនួយសម្រាប់ឪពុកម្តាយ ដែលមានកូនញៀនទូរស័ព្ទ ឬធែប្លែត
ឪពុកម្តាយជាច្រើន មានការថប់បារម្ភ ពេលដែលកូនៗចំណាយពេលច្រើនពេក នៅពីមុខអេក្រង់ទូរស័ព្ទ ឬធែប្លែត។ ពួកគេក៏បានចោទជាសំណួរថា “តើខ្ញុំគួរតែឲ្យកូនខ្ញុំមានទូរស័ព្ទផ្ទាល់ខ្លួនប្រើ នៅអាយុប៉ុន្មាន? តើខ្ញុំត្រូវដាក់ច្បាប់ ឬវិន័យអ្វីខ្លះ សម្រាប់ឲ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ?” តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលពួកគេញៀនអេក្រង់ទូរស័ព្ទ ឬធែបប្លែត? នៅមានសំណួរជាច្រើនទៀត ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទមាន។ ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

ជំនួយសម្រាប់ឪពុកម្តាយ ដែលកូនមានបញ្ហាក្នុងការសិក្សា
ដោយសារឪពុកម្តាយជំរុញឲ្យកូនខិតខំរៀនច្រើនពេក ក្មេងៗជាច្រើនមានពេលតិចតួច សម្រាប់លេង ឬសម្រាក។ ពួកគេក្រចូលគេង មានកិច្ចការសាលាច្រើនពេក និងកិច្ចការបន្ថែមទៀត ដែលឪពុកម្តាយពួកគេបានដាក់ឲ្យធ្វើ។ ប៉ុន្តែ ឪពុកម្តាយជាច្រើនបាននិយាយថា ពួកគេកំពុងតែឲ្យកូនរៀនច្រើនយ៉ាងនេះ គឺដោយសារកូនរបស់ពួកគេ កំពុងតែចម្រើនវ័យធំឡើង ក្នុងបរិយ៉ាកាសប្រកួតប្រជែងខ្លាំង។ តើពួកគេត្រូវមានការខិតខំខ្លាំងយ៉ាងនេះឬ? ក្នុងនាមជាឪពុកម្តាយដែលជាគ្រីស្ទបរិស័ទ តើព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើដូចម្តេច ចំពោះការសិក្សារបស់កូន? ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ
សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ។

ខ្ញុំចង់ជឿដែរ ប៉ុន្តែ …
សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងជំនឿរបស់គ្រីស្ទបរិស័ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ដោយឥតគិតថ្លៃ។